- 2024-07-23 13:40:19
- បាល់ទាត់
មកស្គាល់កីឡាកររកចំណូលបានខ្ពស់បំផុត ក្នុងលីគកំពូលអឺរ៉ុបទាំង៥ និងអារ៉ាប៊ីសាអ៊ូឌីត
- 2024-07-23 13:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាកររកចំណូលបានខ្ពស់បំផុត ក្នុងលីគកំពូលអឺរ៉ុបទាំង៥ និងអារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
នៅក្នុងអត្ថបទនេះ សប្បាយនឹងនាំប្រិយមិត្តឲ្យស្គាល់នូវកីឡាករ ដែលរកចំណូលបានខ្ពស់បំផុតក្នុងលីគកំពូលអឺរ៉ុបទាំង៥ ក៏ដូចជាលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត សម្រាប់រដូវកាលឆ្នាំ២០២៤/២៥។
តាមទៅការចំណូលបានច្រើន ឬតិចរវាងលីគកំពូលនីមួយៗគឺអាស្រ័យទៅលើលក្ខខ័ណ្ឌការអភិវឌ្ឍរបស់លីគកំពូលនោះផ្ទាល់ ធនធានក្លឹប និងសមត្ថភាពរបស់កីឡាករ ដែលអាចធ្វើឲ្យក្លឹបអាចរកចំណូលបានលើសពីកីឡាករដទៃៗ។
លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត
ខ្សែប្រយុទ្ធ Cristano Ronaldo ជាកីឡាកររកបានប្រាក់ពលកម្មច្រើនជាងគេរហូតទៅដល់ ២០០លានអ៊ឺរ៉ូ។ កីឡាករនេះកំពុងលេងឲ្យ Al Nassr ដោយមានប្រវត្តិក្នុងវិស័យបាល់ទាត់មិនធម្មតា ធ្លាប់លេងឲ្យ Manchester United, Real Madrid, Juventus ជាដើម។
Serie A
ខ្សែប្រយុទ្ធ Dusan Vlhovic ដែលជាកីឡាកររបស់ក្លឹប Juventus រកចំណូលបាន ២២.២លានអ៊ឺរ៉ូពីក្លឹប។ កីឡាករនេះនៅមានវ័យទើប ២៤ឆ្នាំប៉ុណ្ណោះ ដោយកំពុងឡើងជើង ធ្លាប់លេងឲ្យ Partizan, Fiorentina និង Juventus ។
Premier League
ខ្សែបម្រើ Kevin De Bruyne រកចំណូលបានខ្ពស់បំផុតក្នុងលីគមួយនេះ ដោយរកបាន ២៤.៧លានអ៊ឺរ៉ូក្នុងមួយឆ្នាំ។ កីឡាករនេះជាកីឡាករឆ្នើមរបស់ក្លឹប Manchester City រហូតមក។
Ligue 1
ខ្សែប្រយុទ្ធ Ousmane Dembele ដែលជាកីឡាករបស់ Paris Saint Germain។ គេរូបនេះហើយជាកីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេនៅលីគកំពូលមួយនេះ ដោយរកបាន ២០លានអ៊ឺរ៉ូ។
La Liga
ខ្សែបម្រើ Frenkie De Jong ដែលជាខ្សែបម្រើរបស់ Barcelona រកចំណូលបាន ៣៧.៥លានអ៊ឹរ៉ូក្នុងមួយឆ្នាំ។ កីឡាករនេះជាកីឡាករបង្គោលរបស់ Barca រហូតមកតាំងពីឆ្នាំ២០១៩។
Bundesliga
ខ្សែប្រយុទ្ធ Harry Kane ដែលមកពីក្លឹប Bayern Munich។ កីឡាករនេះអាចមានលទ្ធផលរកបានប្រាក់ពលកម្មបានច្រើនជាងគេក្នុងលីគមួយនេះ ដោយរកបាន ២៥លានអ៊ឺរ៉ូក្នុងមួយឆ្នាំ។ កីឡាករនេះជាកីឡាករឆ្នើមរបស់ Spurs ហើយក៏ផ្លាស់មក Bayern នេះ៕