• 2024-07-22 12:29:16
  • បាល់ទាត់

ក្មេង​ជំទង់​​មួយ​រូប​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​នៅ​លីគ​បាល់ទាត់​អាមេរិកាំង

  • 2024-07-22 12:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Cavan Sullivan វ័យ១៤-១៥ឆ្នាំ បាន​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​នៅ​ក្នុង​លីគ​កំពូល​សហរដ្ឋអាមេរិក Major League Soccer (MLS)។

កីឡាករ​រូប​នេះ​លេង​ឱ្យ​ក្លឹប Philadelphia Union ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ។ ក្រៅ​ពី​ក្មេង​ជាង​គេ​នៅ​ក្នុង​កីឡាបាល់ទាត់ កីឡាករ​កើត​ឆ្នាំ២០០៩ រូប​នេះ​ក៏​ជា​កីឡាករ​ក្មេង​ជាង​គេ​នៅ​កីឡា​នានា​នៅ​ទ្វីប​អាមេរិក​ខាង​ជើង។

អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត យុវជន​​ Sullivan អាច​នឹង​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​អង់គ្លេស Premier League ក្លឹប Manchester City នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​ចូល​វ័យ១៨ឆ្នាំ។

នៅ​ក្នុង​ប្រកួត​រវាង​ Philadelphia Union និង​ New England Revolution កាល​ពី​សប្ដាហ៍​មុន កីឡាករ​វ័យ ១៤ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ចូល​លេង​នៅ​នាទី​ទី៨៥។ ក្លឹប​របស់​ខ្លួន​បាន​ឈ្នះ​ក្នុង​លទ្ធផល ៥ ទល់​នឹង ១។

ទាក់ទិន​នឹង​ការ​ចូល​លេង​នេះ​ដែរ Sullivan បាន​និយាយ​ថា៖ «នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​មួយទេ»។

សូម​ជម្រាប​ផង​ដែរ​ថា Sullivan បាន​ក្លាយ​ជា​កីឡាករ​ឈុត​ធំ​របស់​ក្លឹប​សព្វថ្ងៃ​នេះ​នៅ​ដើម​ឆ្នាំ២០២៤នេះ។ កន្លង​ទៅ កីឡាករអាល្លឺម៉ង់​កាត់​បង់ក្លាដេស​រូប​នេះ​លេង​នៅ​ក្លឹប​យុវជន​របស់ Philadelphia Union និង​លេង​នៅ​ជម្រើស​ជាតិ​អាមេរិក​ក្រោម​អាយុ ១៥ឆ្នាំ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី