- 2024-07-17 09:06:58
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ៖ ការឈ្នះមេដាយ១៧គ្រឿងនៅវៀតណាមបង្ហាញពីសក្ដានុពលយុវជនក្រុមរាំកម្ពុជា
- 2024-07-17 09:06:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ៖ ការឈ្នះមេដាយ១៧គ្រឿងនៅវៀតណាមបង្ហាញពីសក្ដានុពលយុវជនក្រុមរាំកម្ពុជា
ចន្លោះមិនឃើញ
គ្រូបង្វឹក និងជាប្រតិភូកីឡារាំកម្ពុជា ថាជ័យជម្នះមេដាយសរុប ១៧គ្រឿង ពីការប្រកួតកម្រិតអន្តរជាតិនៅប្រទេសវៀតណាមគឺបង្ហាញពីសក្ដានុពលយុវជនក្មេងៗរបស់កម្ពុជាដែលមានសមត្ថភាពកំពុងលេចធ្លោ និងមិនអាចមើលរំលងបាន។
លោក សូវ តុង គ្រូបង្វឹកជម្រើសជាតិកីឡារាំបានឲ្យដឹងក្រោមមកដល់កម្ពុជាម្សិលមិញនេះថា ជ័យជម្នះធំធេងនៃការប្រកួត WDSF World Challenge Cup Rising Star Latin & Standard 2024 នេះពិតជាបានបញ្ជាក់ថា ក្រុមយុវជនកម្ពុជាមានទាំងថ្នាលតូចៗផងនោះគឺមានសក្ដានុពល មានសមត្ថភាពខ្ពស់ក្នុងការប្រជែងមេដាយជាមួយបណ្ដាប្រទេសផ្សេងៗនៅអន្តរជាតិបានក្នុងកម្រិតអាយុក៏ដូចជាការហ្វឹកហាត់ដំណាលៗគ្នា។
គ្រូបង្វឹកជើងចាស់ និងមានបទពិសោធច្រើនខាងលើនេះបន្ថែមទៀតថា ការប្រកួតនេះពិសេសកីឡាករ កីឡាការិនីថ្នាល ទទួលបានចំណេះដឹង បទពិសោធ នៃការប្រកួតបានកាន់តែច្រើន ដូច្នេះនេះជាកត្តាជំរុញដ៏ល្អមួយសម្រាប់ពួកគេឈានទៅការប្រកួតធំៗនាពេលខាងមុខបន្តទៀត។
បញ្ជាក់ដែរថា កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាល ២០ នាក់របស់កីឡារាំកម្ពុជា ឈ្នះមេដាយសរុប ១៧ គ្រឿង មេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៧ ពីព្រឹត្តិការណ៍ WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមាន ២៦ ប្រទេសចូលរួម។ ការប្រកួតនេះធ្វើឡើងពីថ្ងៃទី ១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។ ម្សិលមិញនេះក្រុមកម្ពុជាបានវិលមកដល់មាតុភូមិវិញហើយតាមរយៈរថយន្ត៕