• 2024-06-24 04:08:44
  • កីឡា​ផ្សេង​ៗ

«ទិវាអូឡាំពិក​ ឬ Olympic Day»​ កម្ពុជា​ប្រារព្ធ​ពិធី​នៅ​ស្តាត​មរតក​តេជោ​ និង​បណ្ដុះ​ស្មារតី​យុវជន​ឲ្យ​ហាត់​កីឡា​

  • 2024-06-24 04:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទិវាអូឡាំពិក​ ឬ Olympic Day»​ ដែល​ជា​ថ្ងៃ​បង្កើត​ចលនា​កីឡា​អូឡាំពិក​ទំនើប ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​លេង​កីឡា​នានា​កាល​ពី​ម្សិលមិញ​នេះ​នៅ​ស្តាត​មរតក​តេជោ​ដើម្បី​ជា​ការ​អបអរ​ និង​រំលឹក​ដឹក​គុណ​ បណ្ដុះ​ស្មារតី​កីឡា​ដល់​យុវជន​ប្រមាណ​ ៣០០នាក់​ដែល​ចូលរួម។​

ឯកឧត្ដម​ ថោង​ ខុន​ (រូបភាព NOCC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​អបអរ​ក្នុង​«ទិវាអូឡាំពិក​ ឬ Olympic Day»​ ឯកឧត្ដម​ ថោង​ ខុន​ បាន​បង្កើត​ជា​កម្មវិធី​រត់​ប្រណាំង​បែប​កម្សាន្ត​ជា​មួយ​យុវជន​ប្រមាណ​ ៣០០នាក់​នៅ​ក្នុង​ស្តាត​មរតក​តេជោ។​

ក្រៅ​តែ​ពី​ការ​រត់​លេង​កម្សាន្ត​ហើយ​នោះ​ក៏​មាន​ការ​ពន្យល់​ពី​គុណ​តម្លៃ​ចលនា​អូឡាំពិក​ ពី​ប្រវត្តិ​ចលនា​កីឡា​មួយ​នេះ​ និង​លើក​ឡើង​ពី​សារប្រយោជន៍​ចំពោះ​ការ​លេង​កីឡា​ផ្សេង​ទាំង​រាងកាយ​ ប្រាជ្ញា​ស្មារតី​ទៀត​ផង។​ បន្ថែម​ពី​នេះ​បាន​អនុញ្ញាត​ដល់​អ្នក​ចូលរួម​ទាំង​អស់ចូល​ទស្សនា​សារមន្ទីរ​អូឡាំពិក​ដែល​ជា​កន្លែង​រក្សា​ប្រវត្តិ​កីឡា​ក៏​ដូច​ជា​ស្នាដៃ​អត្តពលិក​កម្ពុជា​កន្លង​ទៅ​ផង​ដែរ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព NOCC)

បញ្ជាក់​ផង​ដែរ​ថា​ ពិធី​អបអរសាទរ​ ​«ទិវាអូឡាំពិក​ ឬ Olympic Day»​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​ស្តាត​មរតក​តេជោ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

រូបភាព NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី