- 2024-06-20 04:58:41
- កីឡាផ្សេងៗ
ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នឹងជួយបង្កើនភ្ញៀវទេសចរណ៍ខេត្តសៀមរាបក្នុងរដូវភ្លៀងនេះ
- 2024-06-20 04:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នឹងជួយបង្កើនភ្ញៀវទេសចរណ៍ខេត្តសៀមរាបក្នុងរដូវភ្លៀងនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នឹងរួមចំណែកបង្កើនភ្ញៀវទេសចរណ៍ឲ្យទៅលេងខេត្តសៀមរាបពិសេសអំឡុងខែភ្លៀងនេះដែលពុំសូវមានអ្នកទៅកម្សាន្តនៅទីនោះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នៅរដូវភ្លៀង ឬហៅថា Green Season នេះក្នុងខេត្តសៀមរាបមិនសូវមានភ្ញៀវទេសចរណ៍ទៅកម្សាន្តនោះឡើយ ដូច្នេះប្រាក់ចំណូល និងអាជីវកម្មផ្សេងក៏មានការធ្លាក់ចុះផងដែរ។
ការរៀបចំឲ្យមានព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះនឹងជួយសេដ្ឋកិច្ចឲ្យល្អប្រសើរមួយកម្រិតតាមរយៈការមកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិលើសកលលោក។ ហេតុនេះសូមមហាជនទាំងអស់ចុះឈ្មោះចូលរួមរត់កម្សាន្តដើម្បីទស្សនាទេសភាពខៀវស្រងាត់ដ៏ស្រស់ស្អាតក្នុងរដូវនេះផង ដើម្បីភាពសប្បាយរីករាយជាមួយក្រុមគ្រួសារផង និងលើកស្ទួយសេដ្ឋកិច្ច ទេសចរណ៍ ខេត្តសៀមរាបផង។
បញ្ជាក់ដែរថា តាមរយៈសន្និសីទសារព័ត៌មានរបស់ NOCC ព្រឹកមិញនេះព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នេះនឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ វិញ្ញាសារួមមាន ៤២Km ២១Km ១០Km និង ៣Km។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ និងចង់ចុះឈ្មោះចូលរួមរួសរាន់ឡើងដើម្បីក្រុមការងាររៀបចំសម្ភារដូចជា ស្លាកលេខ អាវ មេដាយ កាបូប ជាដើម។ ទំនាក់ទំនងទៅកាន់ហ្វេសបុក Cambodia Events Organizer ឬលេខ 015 213 525/069 213 525៕