- 2024-06-17 06:27:49
- កីឡាផ្សេងៗ
ឯកឧត្ដម ថោង ខុន៖ ថ្លែងអំណរគុណមហាជនដែលបានគាំទ្រព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិជាង ៤០០០នាក់
- 2024-06-17 06:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន៖ ថ្លែងអំណរគុណមហាជនដែលបានគាំទ្រព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិជាង ៤០០០នាក់
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ ដែលធ្វើឡើងដើម្បីអបអរសាទរទិវាចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីម្សិលមិញនេះបានបញ្ចប់ដោយរលូន និងមានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ ៤១១០នាក់នៅមុខព្រះបរមរាជវាំង។
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ព្រឹត្តិការណ៍ ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ ម្សិលមិញនេះមានអ្នកចូលរួមសរុប ៤១១០នាក់មកពី ៥៧ប្រទេសចម្រុះជាតិសាសន៍។ ក្នុងនោះវិញ្ញាសា ៥Km មានអ្នកចូលរួមច្រើនជាងគេរហូតដល់ ១៣៣៧នាក់ ខណៈវិញ្ញាសាធំ ២១Km មានអ្នករត់ប្រមាណ ៦៤៧នាក់ផងដែរ។
អ្នកជំនាញផ្នែកកីឡាខាងលើនេះបានថ្លែងអំរណគុណដល់មហាជនទាំងជាតិ-អន្តរជាតិដែលបានមកគាំទ្រព្រឹត្តិការណ៍កីឡាមួយនេះ ពិសេសបានចូលរួមលើកស្ទួយវិស័យកីឡារត់ប្រណាំង និងបានជួយដល់អង្គការ មន្ទីរពេទ្យ សាលារៀន តាមរយៈការចុះឈ្មោះនេះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងប្រមូលថវិកាជួយដល់កិច្ចការសប្បុរសធម៌៕