- 2024-06-13 06:58:15
- កីឡាផ្សេងៗ
ថ្នាក់ដឹកនាំកីឡានៅកម្ពុជា ជំរុញទឹកចិត្តសិក្ខាកាមកីឡាយូដូ ចែករំលែកចំណេះដឹង និងរួមគ្នាបង្កើតក្ដីស្រមៃ
- 2024-06-13 06:58:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំកីឡានៅកម្ពុជា ជំរុញទឹកចិត្តសិក្ខាកាមកីឡាយូដូ ចែករំលែកចំណេះដឹង និងរួមគ្នាបង្កើតក្ដីស្រមៃ
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំផ្នែកកីឡា ឯកឧត្ដម វ៉ាត់ ចំរើន ជំរុញលើកទឹកចិត្តដល់សិក្ខាកាមកីឡាយូដូ ដែលបានឆ្លងកាត់ការវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក គ្រូកម្រិតជាតិនេះរួចហើយចែករំលែកនូវចំណេះដឹងទាំងនេះដល់សិស្សៗ និងរួមគ្នាបង្កើតក្ដីស្រមៃនៅថ្ងៃអនាគត។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដែលទទួលជំនួយរៀបចំដោយអូឡាំពិកនេះគឺជាឱកាសល្អ និងមានរយៈយូរទម្រាំដល់សហព័ន្ធកីឡាយូដូជាថ្មីទៀត។ ដូច្នេះចំណេះដឹងថ្មីៗដែលវិវឌ្ឍន៍ក្នុងវិទ្យាសាស្ត្រកីឡានេះសូមសិក្ខាកាមយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ យកបង្ហាត់បង្រៀនដល់សិស្សរបស់យូដូឲ្យរឹតតែមានការអភិវឌ្ឍន៍ជំនាញកាន់តែល្អ។
អ្នកជំនាញកីឡារបស់កម្ពុជារូបនេះបន្ថែមទៀតថា សិក្ខាកាម លោកគ្រូ អ្នកគ្រូទាំងអស់សូមបង្កើតក្ដីស្រមៃឆ្ពោះទៅរកមេដាយកម្រិតអូឡាំពិកហ្គេមក្នុងថ្ងៃណាមួយ។ ដោយបន្តស្វែងរកនូវធនធានល្អៗដើម្បីបង្ហាត់បង្រៀនឲ្យមានឆន្ទៈខ្ពស់ឈានទៅសម្រេចក្ដីស្រមៃខាងលើនៅថ្ងៃណាមួយជូនកម្ពុជា។ ព្រោះប្រទេសកម្ពុជាមិនទាន់ឈ្នះមេដាយអូឡាំពិកមួយណានោះឡើយ ប្រសិនបើកីឡាយូដូអាចធ្វើបាននោះនឹងចារជាប្រវត្តិសាស្ត្រាជាមិនខាន។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិនេះធ្វើឡើងកាលពីថ្ងៃទី៥ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។ សិក្ខាកាមចូលរួមមានចំនួន ២៥នាក់។ គ្រូឧបទេសក្នុងវគ្គនេះដោយលោក Amar Meridja មកពីសហព័ន្ធកីឡាយូដូអន្តរជាតិ៕