- 2024-06-07 01:40:20
- កីឡាផ្សេងៗ
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ បញ្ជូនកីឡាករ កីឡាការិនីឆ្នើម៩រូបចូលរួមការប្រកួតជើងឯកអាស៊ី លើកទី៩
- 2024-06-07 01:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ បញ្ជូនកីឡាករ កីឡាការិនីឆ្នើម៩រូបចូលរួមការប្រកួតជើងឯកអាស៊ី លើកទី៩
ចន្លោះមិនឃើញ
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ម្សិលមិញនេះបានបញ្ជូនកីឡាករ កីឡាការិនីឆ្នើមចំនួន ៩រូបចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកអាស៊ី លើកទី៩ នៅប្រទេសវៀតណាម ខណៈប្រទេសចូលរួមសរុប ១៤។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ក្រុមកីឡាដែលទៅចូលរួមកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកអាស៊ី លើកទី៩ នេះមានកីឡាករ ១នាក់ និងកីឡាការិនី ៨នាក់។ អ្នកដែលទៅចូលរួមនេះគឺសុទ្ធសឹងតែជាអ្នកដែលមានបទពិសោធគ្រប់គ្រាន់ និងមានសមត្ថភាពខ្ពស់ក្នុងការប្រជែងមេដាយជូនជាតិមាតុភូមិ។
ចំពោះការត្រៀមខ្លួនអគ្គលេខាធិការ និងជាគ្រូជើងចាស់ខាងលើនេះប្រាប់ទៀតថា សហព័ន្ធបានដឹងពីព័ត៌មានអំពីព្រឹត្តិការណ៍ផ្សេងៗជាយូរហើយ ដូច្នេះក្នុងកម្មវិធីណាដែលសហព័ន្ធគ្រោងបញ្ជូនទៅនោះគឺមានការហ្វឹកហាត់ក៏ដូចជារៀបចំផែនការយ៉ាងណាខ្ជាប់ខ្ជួន។ ការប្រកួតជ្រើសរើសជើងឯកកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកអាស៊ី លើកទី៩ នេះមានកីឡាករ កីឡាការិនីចូលរួមខ្ទង់ជាង ៣០០នាក់ឯណោះប្រជុំដោយប្រទេសខ្លាំងៗ និងពោរពេញដោយសមត្ថភាព។ ដូច្នេះប្រកួតប្រជែងគឺនឹងមានភាពតានតឹង យ៉ាងណាលោកជឿជាក់លើក្រុមកាយសម្ព័ន្ធកម្ពុជាថានឹងធ្វើបានល្អ ពិសេសនៅពេលប្រកួតបើមិនមានការភ្លាត់ណាមួយទេសុន្ទរមេដាយអាចនឹងកើនជាងឆ្នាំមុនៗទៅទៀត។
បញ្ជាក់ដែរថា ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ៩នាក់ រួមនិងប្រតិភូ គ្រូបង្វឹកកាលពីម្សិលមិញនេះបានចេញដំណើរទៅប្រទេសវៀតណាមហើយ។ ព្រឹត្តិការណ៍ជ្រើសរើសជើងឯកកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកអាស៊ី លើកទី៩ នេះធ្វើឡើងនៅទីក្រុង Ha Noi ប្រទេសវៀតណាម។ ការប្រកួតនេះគឺធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ១១ ខែមិថុនា ឆ្នាំ២០២៤៕