- 2024-06-04 03:50:24
- កីឡាផ្សេងៗ
ដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ សហព័ន្ធខ្មែរកីឡាហាប់គីដូប្រមូលថវិកាជួយសិស្សជួបគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ
- 2024-06-04 03:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ សហព័ន្ធខ្មែរកីឡាហាប់គីដូប្រមូលថវិកាជួយសិស្សជួបគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះលោក គង់ ចាន់ធីណា និងសិស្សៗមួយចំនួនបាននាំថវិការបស់ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងថវិកាប្រមូលបានពីមិត្តរួមក្លឹបផងនោះយកទៅប្រគល់ដល់កីឡាករថ្នាល សារ៉ាត់ មុន្នីឧត្តម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ។
លោក គង់ ចាន់ធីណា បន្ទាប់ពីទទួលដំណឹងថាសិស្សគុនរបស់ហាប់គីដូ មានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវវះកាត់ផងនោះក៏បានកៀរគរថវិកាបានចំនួន ១,២៧០,០០០រៀល និង ២៧០ដុល្លារអាមេរិកជួយសម្រួលដល់ការព្យាបាលនេះផងដែរ ព្រោះក្រុមគ្រួសារកីឡាករថ្នាលរូបនេះមានជីវភាពខ្វះខាត។ នេះជាការយកចិត្តទុកដាក់ពីប្រធានសហព័ន្ធ លោកឧកញ៉ា សៅ សេងហាក់ និងលោកគ្រូ គង់ ចាន់ធីណា រួមនិងថ្នាក់ដឹកនាំផ្សេងៗទៀតចំពោះកីឡាករ កីឡាការិនីរបស់ខ្លួនមិនថានៅពេលហ្វឹកហាត់ ឬការរស់នៅក្នុងសង្គមខាងក្រៅនោះទេ។
បញ្ជាក់ដែរថា សារ៉ាត់ មុន្នីឧត្តម ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយខាងបុគ្គលិកដឹកជញ្ជូនម្ហូបអាហារកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឥលូវនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រូបនេះជាកីឡាករថ្នាលរបស់កីឡាហាប់គីដូ និងកំពុងហ្វឹកហាត់ត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនាពេលឆាប់ៗខាងមុខនេះទៀតផង៕