• 2024-03-19 10:07:06
  • កីឡា​ផ្សេង​ៗ

រត់​ម៉ារ៉ាតុង​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ ១០​Km​ គឺ​មាន​តែ​ខ្មែរ​ទេ​ក្នុង​តំបន់​អាស៊ាន​ស្អាត​ជាង​ថៃ​ និង​វៀតណាម​

  • 2024-03-19 10:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី៩​ ក្នុង​ខេត្ត​ព្រះសីហនុ​ កំពុង​រង់ចាំ​អ្នក​ចង់​ចុះឈ្មោះ​ចូលរួម​ ខណៈ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា​រត់​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​មាន​ប្រវែង​វែង​ និង​ស្រស់​ស្អាត​ជាង​គេ​គឺ​មាន​តែ​នៅ​កម្ពុជា​ពិសេស​នៅ​អាស៊ី​នេះ។​

ឯកឧត្ដម វ៉ាត់ ចំរើន

លោក​ សែម​ ផល្លា​ ប្រធាន​គណៈកម្មការ​រៀបចំ​ម៉ារ៉ាតុង​នៅ​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​លោក​ធ្លាប់​ចូលរួម​ម៉ារ៉ាតុង​ Phuket Marathon Danang Marathon​ គឺ​មិន​បាន​ស្អាត​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ។​ បើ​ទោះ​ជា​មាន​ការ​ចូលរួម​ច្រើន​មែន​ ប៉ុន្តែ​ទេសភាព​ បរិយាកាស​ ពិសេស​រត់​តាម​ផ្លូវ​ជាប់​មាត់​សមុទ្រ​ស​ស្អាត​ ហើយ​ប្រវែង​វែង​បែប​នេះ​គឺ​ចាញ់​កម្ពុជា​នោះ​ទេ។​

លោក សែម ផល្លា

ដូច្នេះ​សូម​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខែ​មេសា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ។​ ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​លើក​ស្ទួយ​ព្រឹត្តិការណ៍​រត់​ប្រណាំង​របស់​កម្ពុជា​ និង​បង្ហាញ​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ឃើញ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរ​សមុទ្រ​របស់​ខ្មែរ​ពិសេស​ទីតាំង​ដ៏​អំណោយ​ផល​ចំពោះ​វិស័យ​កីឡា។​ មួយ​វិញ​ទៀត​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​ហើយ​បាន​សម្រាក​កម្សាន្ត​ និង​លេង​ទឹក​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី៩​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​ព្រះសីហនុ។​ វិញ្ញាសា​ប្រកួត​រួម​មាន​ ៣Km ៥Km 10Km និង​ ២១Km។​ ប្រសិន​បើ​បង​ប្អូន​ចង់​ចុះឈ្មោះ​រួម​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ Cambodia Events Organizer ឬ​លេខ​ទូរស័ព្ទ​ 023 213 525 / 015 213 525៕​

រូបភាពប្រកួតកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី