• 2024-03-06 09:08:51
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍ Women Run 10k ​អបអរ​ទិវា​ ៨​ មីនា​ ខាង​មុខ​នេះ​មាន​អ្នក​ចុះឈ្មោះ​ ២៦០០​នាក់​

  • 2024-03-06 09:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សែម​ ផល្លា ថា​ព្រឹត្តិការណ៍​រត់​ប្រណាំង​ Women Run 10k​ អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​​ ៨ មីនា ឆ្នាំ​២០២៤ ​នៅ​មុខ​វត្តបទុមវតី​មាន​អ្នក​ចុះឈ្មោះ​រហូត​ ២៦០០នាក់​មក​ពី​ ៤៥​ប្រទេស​ចូលរួម។​

លោក​ សែម​ ផល្លា​

នេះ​បើ​តាម​លោក​ សែម​ ផល្លា​ ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ Women Run 10k​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ក្រុមការងារ​ទទួល​បាន​ការ​ចុះឈ្មោះ​មាន​ចំនួន​ ២៦០០នាក់​ក្នុង​ការ​ចូលរួម​រត់​កម្សាន្ត​នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​មុខ​វត្តបទុមវតី។​ ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​ទាំង​នោះ​គឺ​មាន​បរទេស​មក​ពី​ ៤៥​ប្រទេស​ចូលរួម។​

អ្នក​ជំនាញ​រៀបចំ​ម៉ារ៉ាតុង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​គណៈកម្មការ​កំពុង​ផ្ដល់​សម្ភារ​ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួច​ដើម្បី​ត្រៀម​នៅ​ថ្ងៃ​ទី៨​ មីនា។​ ចំពោះ​គណៈកម្មការ​រៀបចំ​គឺ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​រង់ចាំ​តែ​ពេល​ព្រឹត្តិការណ៍​មក​ដល់​ប៉ុណ្ណោះ។​

ទីតាំងទទួលសម្ភារ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ Women Run 10k​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​ ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​មុខ​វត្តបទុមវតី​ រាជធានី​ភ្នំពេញ។​ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជា​ការ​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​​ ៨ មីនា ​និង​ជា​ចលនា​កីឡា​បែប​សប្បុរសធម៌​យក​ថវិកា​ទៅ​ជួយ​មន្ទីរពេទ្យ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សាលា​រៀន​ជា​ដើម៕​

ផ្លូវរត់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់