- 2024-03-04 07:33:29
- កីឡាផ្សេងៗ
ដើម្បីតម្លាភាពតេក្វាន់ដូ ITF ឲ្យសិស្សប្រកួតជាក់ស្ដែងអ្នកឈ្នះជាប់ជម្រើសជាតិ ចាញ់ធ្លាក់ចេញ
- 2024-03-04 07:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីតម្លាភាពតេក្វាន់ដូ ITF ឲ្យសិស្សប្រកួតជាក់ស្ដែងអ្នកឈ្នះជាប់ជម្រើសជាតិ ចាញ់ធ្លាក់ចេញ
ចន្លោះមិនឃើញ
ដើម្បីឲ្យមានតម្លាភាពទាំងអស់គ្នាសហព័ន្ធតេក្វាន់ដូ ITF ដែលដឹកនាំដោយឯកឧត្ដម កែវ រ៉េមី ម្សិលមិញនេះឲ្យសិស្សៗប្រកួតតេស្តសមត្ថភាពគ្នាអ្នកឈ្នះបានជាប់ជាកីឡាករជម្រើសជាតិដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិផ្សេងៗ។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ដោយសារឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា ឲ្យសហព័ន្ធតេក្វាន់ដូ ITF ត្រូវកាត់បន្ថយចំនួនក្រុមជម្រើសជាតិពី ២៨នាក់មកត្រឹម ១៣នាក់វិញ។ ដូច្នេះដើម្បីមានតម្លាភាពក្នុងការជ្រើសរើសកីឡាករ កីឡាការិនីទាំង ១៣នាក់នេះសហព័ន្ធក៏សម្រេចចិត្តឲ្យមានការប្រកួតជាក់ស្ដែងតេស្តសមត្ថភាពអ្នកដែលឈ្នះត្រូវជាប់ជាជម្រើសជាតិ។
ថ្នាក់ដឹកនាំឆ្នើមខាងលើនេះបន្ថែមទៀតថា មែនទែនទៅសហព័ន្ធគឺមិនចង់ជម្រុះកីឡាករ កីឡាការិនីចេញនោះទេ ប៉ុន្តែនេះជាគោលការណ៍ក្រសួងដាក់មក។ យ៉ាងណាឯកឧត្ដមបញ្ជាក់ទៀតថា ក្រុមតេក្វាន់ដូ ITF គឺមានបេះដូងតែមួយ ពោលចេះជួយយកអាសាគ្នា ចេះជួយគ្នាទៅវិញទៅមក និងមិនបោះបង់គ្នាក្នុងគ្រាលំបាក ដូច្នេះហើយសហព័ន្ធសម្រេចជ្រើសរើសអ្នកល្អមួយចំនួនទៀតចូលជាកីឡាករបម្រុង និងទទួលបានប្រាក់ឧបត្ថម្ភដូចគ្នាបានមកពីការចែករំលែកពីក្រុមជម្រើសជាតិទាំង១៣នាក់។
បញ្ជាក់ដែរថា ការប្រកួតតេស្តសមត្ថភាពដើម្បីជាប់ជាក្រុមជម្រើសជាតិតេក្វាន់ដូ ITF ឆ្នាំ២០២៤ នេះធ្វើឡើងកាលពីម្សិលមិញនៅសាលហ្វឹកហាត់ជាតិទី៤ នៃអគារហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។ សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ កីឡាការិនី ១៣នាក់ និងមានគ្រូ ២នាក់ប៉ុណ្ណោះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB