- 2024-02-27 03:14:35
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រគល់វិញ្ញាបនបត្រជូនសិស្សគុន ២៣រូបក្រោយបញ្ចប់ហ្វឹកហាត់
- 2024-02-27 03:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រគល់វិញ្ញាបនបត្រជូនសិស្សគុន ២៣រូបក្រោយបញ្ចប់ហ្វឹកហាត់
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សគុនរបស់ខ្លួនចំនួន ២៣រូបក្រោយបញ្ចប់ការហ្វឹកហាត់បានត្រឹមត្រូវ។
ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ គឺតែងតែធ្វើសកម្មភាពជាហូរហែពិសេសការផ្សព្វផ្សាយដល់មហាជនអំពីប្រភេទកីឡាមួយនេះ និងគុណប្រយោជន៍នៃការហ្វឹកហាត់ជាដើម។ ការប្រគល់វិញ្ញាបនបត្រកាលពីថ្ងៃទី២៥ កុម្ភៈ នេះជាការបញ្ជាក់មួយដល់សិស្សៗដែលបានប្រឹងប្រែង និងចំណាយពេលមកហ្វឹកហាត់រយៈពេលច្រើនខែកន្លងទៅនេះ។
ការប្រគល់វិញ្ញាបនបត្រនេះដែរគឺជាការលើកទឹកចិត្ត និងជាការជំរុញឲ្យសិស្សគុនទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ដើម្បីមានសុខភាពល្អរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ មួយនេះវិញទៀតមិនត្រឹមតែមានសុខភាពល្អនោះទេ វាជួយបង្ហាត់បង្រៀនឲ្យគ្រប់គ្នាមានទំនាក់ទំនងក្នុងសង្គម ចេះដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងបណ្ដុះឲ្យមានស្មារតីរឹងមាំគ្រប់ស្ថានការណ៍ជាដើម។
បញ្ជាក់ដែរថា ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សគុនទាំង ២៣រូបនេះធ្វើឡើងនៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងអគារសូហ្វតិន្នីសនៃពហុកីឡដ្ឋានជាតិ។ ពិធីនេះផងដែរមានការចូលរួមពីលោកឧកញ៉ា គួច ហុងជៀក តំណាងប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕