• 2024-01-29 07:22:56
  • កីឡា​ផ្សេង​ៗ

ក្រុម​ OFF ROAD​ កម្ពុជា​ នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ KhoaNoi Challenge 2024 ​ប្រទេស​ថៃ​

  • 2024-01-29 07:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ កម្ពុជា​ នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ធំ​ KhoaNoi Challenge 2024 ​ឯ​ប្រទេស​ថៃ​ រយៈពេល​ជិត​ ១សប្ដាហ៍។​

ឯកឧត្ដម​ ទៀ​ ស្យាម​

ប្រធាន​ក្រុម​មហា​គ្រួសារ​រថយន្ត​ OFF ROAD​ ឯកឧត្ដម​ ទៀ​ ស្យាម​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ក្នុង​វិស័យ​កីឡា​ OFF ROAD​ របស់​កម្ពុជា​គឺ​ភាគី​ខាង​ប្រទេស​ថៃ​បាន​អញ្ជើញ​កម្ពុជា​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ KhoaNoi Challenge 2024​ នៅ​ខេត្ត​រយ៉ង​ ប្រទេស​ថៃ។​

ទិដ្ឋភាពជួបជុំកីឡាករ

ការ​ចូលរួម​នេះ​​គឺ​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ ដូច​ជា​បាន​​លើកស្ទួយ​វិស័យ​កីឡា​ OFF ROAD​​ របស់​កម្ពុជា​ បាន​បង្កើន​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា​ជា​មួយ​ប្រទេស​ថៃ​ កីឡាករ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ និង​អាច​យក​មក​ចែក​រំលែក​ដល់​កីឡាករ​នៅ​ក្នុង​ស្រុក។​ រាល់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺ​តែងតែ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ​ដូច​ជា​បទ​ពិសោធ​ការ​ប្រណាំង​ ឬ​ការ​កែច្នៃ​ លេង​ឡាន​ជា​ដើម។

ទិដ្ឋភាពជួបជុំកីឡាករ

ឯកឧត្ដម​អំពាវនាវ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ​ និង​ឧបត្ថម្ភ​កីឡាករ​ OFF ROAD​ របស់​កម្ពុជា​ចេញ​ទៅ​ប្រកួត​នេះ​ដើម្បី​ឲ្យ​រឹតតែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រជែង​យក​ជ័យជម្នះ​ទទួល​បាន​ពាន​រង្វាន់​ជូន​ជាតិ​មាតុភូមិ​នៅ​ពេល​ត្រលប់​មក​វិញ។​

ទិដ្ឋភាពជួបជុំកីឡាករ

បញ្ជាក់​ដែរ​ថា​ ក្រុម​ OFF ROAD​ កម្ពុជា​បញ្ជូន​ឡាន​ដើម្បី​ប្រកួត​ចំនួន​៤​គ្រឿង​ និង​ឡាន​សម្រាប់​ជួយ​គាំទ្រ​ (Support)​ ចំនួន​៦គ្រឿង​ និង​សរុប​កីឡាករ​ ជាង​ជួសជុល​ ក្រុម​ការងារ​សរុប​ ១៨​នាក់។​ ការ​ចេញ​ដំណើរ​គឺ​នៅ​ថ្ងៃ​ទី៣០​ ខែ​មករា​ តាម​ច្រក់​អន្តរជាតិ​កោះកុង​ រួម​បន្ត​ដំណើរ​ទៅ​ខេត្ត​រយ៉ង​តែ​ម្ដង។​ ក្រុម​កម្ពុជា​នឹង​បញ្ចប់​ភារកិច្ច​ហើយ​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤៕​

ទិដ្ឋភាពជួបជុំកីឡាករ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី