• 2024-01-16 07:58:28
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​សហព័ន្ធ​ការ៉ាតេ៖​ ការ​ប្រកួត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កីឡាករ​ កីឡា​ការិនី​មាន​ការ​យល់ដឹង​កាន់​តែ​ច្រើន​

  • 2024-01-16 07:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ថា​តាម​រយៈ​ការ​ប្រកួត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គឺ​កីឡាករ​ កីឡា​ការិនី​ មាន​ការ​យល់ដឹង​ និង​រីកចម្រើន​ជា​បន្តបន្ទាប់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​ ចូលរួម​ប្រកួត​ប្រជែង​មាន​ការ​យល់ដឹង​កាន់​តែ​ច្រើន​អំពី​ច្បាប់​ទម្លាប់​នៃ​ការ​ប្រកួត​ផ្សេង។​ ការ​ធ្វើ​ឲ្យ​មាន​ភាព​ថ្លៃថ្នូរ​ និង​ការ​គោរព​នូវ​ក្រម​សីលធម៌​កីឡា​គឺ​ជា​គោលការណ៍​សំខាន់​ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍន៍​​វិស័យ​កីឡា​ឲ្យ​រីកចម្រើន។​

ទិដ្ឋភាពបិទ​ការ​ប្រកួត

ឯកឧត្ដម​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​របស់​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ អូនព័ន្ធ​ មុន្នីរ័ត្ន​ ឲ្យ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ បង្កើន​គុណ​ផល​ឲ្យ​មាន​បន្ថែម​ទៀត។​ ពិសេស​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ជាប់​លាប់​ល្អ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ដូច​ជា​ស៊ីហ្គេម​ ឆ្នាំ​២០២៥។​

ទិដ្ឋភាពបិទ​ការ​ប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សាល​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ ចំណាត់ថ្នាក់​លេខ១​ ក្លឹប​ការ៉ាតេ​ក្រសួង​ការពារ​ជាតិ​ ឈ្នះ​មេដាយ​សរុប​ ២៦​គ្រឿង​ លេខ២​ ក្លឹប​ក្រសួង​សេដកិច្ច​ និង​ហិរញ្ញវត្ថុ​ ឈ្នះ​មេដាយ​សរុប​ ២១​ និង​លេខ៣​ ក្លឹប​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​សរុប​ ១១គ្រឿង៕​

ទិដ្ឋភាពបិទ​ការ​ប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម