• 2024-01-12 04:33:51
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ការ៉ាតេ​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ រយៈពេល​២ថ្ងៃ​នៅ​ RUPP

  • 2024-01-12 04:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹកមិញ​នេះ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​ធ្វើ​ពិធី​បើក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP)​ ខណៈ​ព្រឹត្តិការណ៍​មួយ​នេះ​ប្រើ​រយៈពេល​ ២ថ្ងៃ​ទើប​បិទ​បញ្ចប់​វិញ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ការ៉ាតេ​ ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ព្រឹកមិញ​នេះ​ថា​ ដើម្បី​ដំណើរ​ការ​ប្រកួត​នេះ​ឲ្យ​ល្អ​ គោរព​គោលការណ៍​ Fair Play គោរព​ក្រមសីលធម៌​ គោរព​តាម​ច្បាប់​បទបញ្ជា​នៃ​ការ​ប្រកួត​មាំមួន​សូម​ឲ្យ​លោក​គ្រូ​ អ្នក​គ្រូ​ អាជ្ញាកណ្ដាល​ ចៅក្រម​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​រួម​គ្នា​តែ​មួយ​ក្នុង​ការ​អនុវត្តន៍​តាម​លក្ខន្តិកៈ​ដែល​មាន។​

ទិដ្ឋភាពពិធីបើកការប្រកួត

អ្នក​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា​ខាង​លើ​នេះ​សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​ មាន​ការ​អត់ធ្មត់​ការ​ឈ្នះ-ចាញ់​ ជា​លទ្ធផល​នៃ​ការ​ហ្វឹកហាត់​របស់​ខ្លួនឯង។​ ការ​ឈ្នះ-ចាញ់​មិនមែន​ជា​ការ​កំណត់​នៃ​ការ​បញ្ចប់​ការ​ហ្វឹកហាត់​ការ៉ាតេ​នោះ​ទេ។​ អ្វី​ដែល​សំខាន់​គឺ​ការ​យកចិត្ត​ទុកដាក់​ហ្វឹកហាត់​ការ៉ាតេ​ដើម្បី​សុខភាព​ សាមគ្គីភាព​ និង​ជា​ការ​រួមចំណែក​កសាង​វិស័យ​កីឡា​ជាតិ​ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​រុងរឿង​ ឆ្ពោះ​ទៅ​រក​ជយលាភី​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាពពិធីបើកការប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ កីឡា​ការ៉ាតេ​ នេះ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៤​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ(RUPP)។​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ១៩២​នាក់៕​

ទិដ្ឋភាពការប្រកួត​ព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម