- 2024-01-10 03:27:57
- កីឡាផ្សេងៗ
សហព័ន្ធកីឡាជឺជីតស៊ូ៖ ធ្វើមហាសន្និបាតវិសាមញ្ញពង្រឹងសាមគ្គីភាពឆ្ពោះទៅកាន់ផែនការអភិវឌ្ឍន៍បន្ត
- 2024-01-10 03:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាជឺជីតស៊ូ៖ ធ្វើមហាសន្និបាតវិសាមញ្ញពង្រឹងសាមគ្គីភាពឆ្ពោះទៅកាន់ផែនការអភិវឌ្ឍន៍បន្ត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ម្សិលមិញនេះបានធ្វើមហាសន្និបាតវិសាមញ្ញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពង្រឹងសាមគ្គីដើម្បីសម្រេចផែនការអភិវឌ្ឍន៍សហព័ន្ធឆ្ពោះទៅមុខបន្តទៀត។
លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធជឺជីតស៊ូបានឲ្យដឹងថា មហាសន្និបាតដែលធ្វើឡើងកាលពីម្សិលមិញនេះគឺផ្ដោតលើការពង្រឹងសមត្ថភាពកិច្ចការងារ និងសាមគ្គីភាពឲ្យប្រសើរឡើងវិញបន្ទាប់ពីមានភាពរអាក់រអួលខ្លះៗនាពេលកន្លងទៅ។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា ប្រសិនបើផ្ដោតពង្រឹងតែខាងកីឡាករ កីឡាការិនី ប៉ុន្តែផ្នែកដឹកនាំរបស់សហព័ន្ធ ឬមន្ត្រីនៅមានភាពខ្វះចន្លោះក៏មិនសូវមានការអភិវឌ្ឍន៍ប៉ុន្មានដែរ។ ដូច្នេះបន្ទាប់ពីកិច្ចប្រជុំនេះទៅផ្នែកពាក់ព័ន្ធទាំងអស់នឹងរួមគ្នាកាន់តែខ្លាំងជាងនេះទៅទៀតឆ្ពោះទៅរកការសម្រេចផែនការ ឬរកភាពជោគជ័យជាងនេះបន្ថែមទៀត។
បញ្ជាក់ដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ម្សិលមិញនេះបានធ្វើមហាសន្និបាតវិសាមញ្ញ និងកែប្រែសមាសភាពថ្នាក់ដឹកនាំមួយចំនួនផងដែរ។ លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធ ឯកឧត្ដម ថោង បញ្ញាធន់ អនុប្រធានទី១ លោក ឃឹម សាមាន អគ្គលេខាធិការ លោក ឆេង សីឡាង អគ្គហេរញ្ញិក៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB