• 2023-12-22 08:28:07
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ទាញព្រ័ត្រ៖​ វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ៦ថ្ងៃ​ជួយ​ពង្រឹង​សមត្ថភាព​សិក្ខាកាម​កាន់​តែ​ច្បាស់​

  • 2023-12-22 08:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ ថា​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រយៈពេល​ ៦ថ្ងៃ​នេះ​គឺ​បាន​ពង្រឹង​សមត្ថភាព​សមត្ថភាព​ បច្ចេកទេស​កាន់​តែ​ល្អ​ប្រសើរ​ពិសេស​ត្រៀម​ការ​ប្រកួត​ផ្សេងៗ។​

ទិដ្ឋភាពសិក្សា (រូបភាព NOCC)

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​ទាញព្រ័ត្រ​បាន​ឲ្យ​ដឹង​ថា​ ជា​ការ​ពិត​ណាស់​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​មាន​រយៈពេល​ ៦ថ្ងៃ​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​សិក្ខាកាម​ទាំង​អស់​យល់ដឹង​អំពី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ​ អន្តរជាតិ​ ពិសេស​សម្រាប់​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ ឆ្នាំ​២០២៩​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពសិក្សា (រូបភាព NOCC)

ប្រធាន​សហព័ន្ធ​សូម​ថ្លែអ​អំណរគុណ​ចំពោះ​គ្រូ​ឧទ្ទេស​ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​ និង​កោតសរសើរ​ដល់​សិក្ខាកាម​ទាំង​អស់​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ស្មារតី​មិត្តភាព​ សាមគ្គីភាព។​

ទិដ្ឋភាពសិក្សា (រូបភាព NOCC)

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​នេះ​ធ្វើ​ឡើង​រយៈពេល​ ៦ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ សិក្ខាកាម​ចូលរួម​សរុប​ ៥១​នាក់​មក​ពី​ ៩​ស្ថាប័ន៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម