• 2023-12-20 04:45:43
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​សីដក់៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​មាន​រយៈពេល​ខ្លី​ ប៉ុន្តែ​មាន​សារសំខាន់​សម្រាប់​កីឡាករ​បញ្ចេញ​សមត្ថភាព​

  • 2023-12-20 04:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ថា​បើ​ទោះ​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ​មាន​រយៈពេល​ខ្លី​ពិតមែន​ ប៉ុន្តែ​វា​មាន​សារសំខាន់​ចំពោះ​កីឡាករ​ កីឡា​ការិនី​ដែល​បាន​ចូលរួម​ប្រកួត​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន។​

ឯកឧត្ដម​ មាស​ សារិន​

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ​កីឡាករ​ កីឡា​ការិនី​ដែល​ខំ​ហ្វឹកហាត់​កន្លង​ទៅ​ ព្រោះ​ជា​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ដែល​មាន។​ មួយ​វិញ​ទៀត​ជា​ឱកាស​ល្អ​សម្រាប់​សន្សំ​បទ​ពិសោធ​ វាស់​ស្ទង់​បច្ចេកទេស​ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ផង​ដែរ។​

ទិដ្ឋភាពប្រកួត

ចំពោះ​លទ្ធផល​ដែល​បាន​មក​នេះ​គឺ​ពិត​ជា​បញ្ជាក់​អំពី​ការ​ខំប្រឹង​ប្រែង​តស៊ូ​ហ្វឹកហាត់​របស់​កីឡាករ​ កីឡា​ការិនី​នា​ពេល​កន្លង​ទៅ​នេះ។​ ទន្ទឹម​និង​នេះ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ពង្រឹង​បទ​ពិសោធ​ដល់​គណៈកម្មការ​រៀបចំ​ និង​ចៅក្រម​ប្រកួត​ឲ្យ​រឹតតែ​ល្អ​ប្រសើរ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​បន្ថែម។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​សាល​ដំរី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិមរតកតេជោ។​ ក្លឹប​ចូលរួម​ ៦ក្លឹប​ហើយ​សរុប​កីឡាករ​ កីឡា​ការិនី​មាន​ ៩៣​នាក់៕​

ទិដ្ឋភាពបិទការប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី