- 2023-12-18 08:42:42
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធបាល់បោះ៖ ការប្រកួតជើងឯកថ្នាក់ជាតិជាការពង្រឹងគុណភាពប្រកួតតាមស្តង់ដារ
- 2023-12-18 08:42:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធបាល់បោះ៖ ការប្រកួតជើងឯកថ្នាក់ជាតិជាការពង្រឹងគុណភាពប្រកួតតាមស្តង់ដារ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិនេះជាការពង្រឹងគុណភាពប្រកួតឲ្យស្របតាមស្តង់ដារអន្តរជាតិ និងជាការផ្ដល់ឱកាសដល់យុវជនទទួលបានបទពិសោធថ្មី។
ឯកឧត្ដម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានឲ្យដឹងក្នុងពិធីការប្រកួតជើងឯកថ្នាក់ជាតិថា ឯកឧត្ដមពិតជាមានអារម្មណ៍រំភើបរីករាយ និងអបអរសាទរចំពោះក្រុមកីឡាបាល់បោះទាំងអស់ដែលបានមកចូលរួមប្រកួតតាមស្មារតីភាពជាកីឡាករ និងការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ប្រកួត។
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់សហព័ន្ធ និងជាការពង្រឹងគុណភាពដៃការប្រកួតស្របតាមស្តង់ដារអន្តរជាតិ។ មួយវិញទៀតការប្រកួតនេះជាការពង្រឹងបច្ចេកទេសកីឡាករ កីឡាការិនីទទួលបានបទពិសោធថ្មីៗបន្ថែមទៀតផងដែរ។
បញ្ជាក់ដែរថា ក្រោយធ្វើការប្រកួតតាំងពីថ្ងៃទី១២ ខែធ្នូ ២០២៣ នេះសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ អាយុក្រោម ១៥ឆ្នាំហើយកាលពីថ្ងៃទី១៦ នៅសាលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡាពហុកីឡដ្ឋានជាតិ។ វិញ្ញាសា បុរស លេខ១ បានលើក្រុមរ៉ាវីវិទ្យាល័យស៊ីសុវត្ថិ លេខ២ ក្រុមវិទ្យាល័យជាស៊ីមសន្ធរម៉ុក លេខ៣ សាលា SOS។ វិញ្ញាសា នារី លេខ១ បានលើមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល លេខ២ ក្រុមវិទ្យាល័យព្រះយុគន្ធរ លេខ៣ ក្រុមវិទ្យាល័យព្រះយុគន្ធរ (ជំនាន់ថ្មី)៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB