- 2023-12-08 05:23:55
- កីឡាផ្សេងៗ
កម្មវិធី «អ្នកលេងគុន» ជាការជំរុញល្បុក្កតោឈានទៅកម្រិតអាជីព និងពង្រីកការគាំទ្រពីអន្តរជាតិ
- 2023-12-08 05:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី «អ្នកលេងគុន» ជាការជំរុញល្បុក្កតោឈានទៅកម្រិតអាជីព និងពង្រីកការគាំទ្រពីអន្តរជាតិ
ចន្លោះមិនឃើញ
លោក អ៊ូ តារា តំណាងសហព័ន្ធគុនល្បុក្តតោកម្ពុជា ថាកម្មវិធីប្រកួត «អ្នកលេងគុន» ជាការជំរុញក្បាច់គុនល្បុក្កតោឲ្យឈានទៅមួយកម្រិតទៀតគឺកម្រិតអាជីព និងជាពង្រីកការគាំទ្រពីបណ្ដាប្រទេសអន្តរជាតិផ្សេងៗទៀត។
អគ្គលេខាធិការរងសហព័ន្ធល្បុក្កតោខាងលើនេះបានឲ្យដឹងថា ការប្រកួត «អ្នកលេងគុន» ពិតជាមានសារសំខាន់ និងជាសកម្មភាពផ្សព្វផ្សាយថ្មីក៏ដូចជាការជំរុញបន្ថែមទៀតចំពោះគុនល្បុក្កតោឲ្យឈានទៅមួយកម្រិតទៀតគឺកម្រិតអាជីព។
ព្រឹត្តិការណ៍នេះគឺជាការបង្ហាញពីការគាំទ្រ ពីសកម្មភាពផុលផុសនៅក្នុងស្រុកផង និងលើកគុណតម្លៃឲ្យបរទេស ឬឆាកអន្តរជាតិខាងក្រៅមានទំនុកចិត្តទទួលស្គាល់ក្បាច់គុនបុរាណមួយនេះហើយឈានមកចូលរួមហ្វឹកហាត់គាំទ្របន្ថែមទៀត។ មួយវិញទៀតការពង្រីកផ្សព្វផ្សាយ ឬធ្វើឲ្យល្បុក្កតោល្បីល្បាញបានជាតួនាទីរបស់ខ្មែរគ្រប់គ្នាត្រូវចូលរួមទើបក្បាច់គុននេះអាចរីកចម្រើនទៅបាន។
បញ្ជាក់ដែរថា កម្មវិធី «អ្នកលេងគុន» ជាការប្រកួតល្បុក្កតោលក្ខណៈអន្តរជាតិដែលមាន៥ប្រទេសចូលរួមគឺ កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៦កន្លះល្ងាចតទៅ។ សំបុត្រមានលក់ចាប់ពីថ្ងៃទៅហើយនៅមុខពហុកីឡដ្ឋានជាតិ៕