- 2023-12-07 09:38:02
- កីឡាផ្សេងៗ
លោកស្រី អាម៉ាន់ដា៖ ម៉ារ៉ាតុងអង្គរនេះអ្វីគ្រប់យ៉ាងស្រស់ស្អាតហើយជុំវិញប្រាសាទគឺដូចវេទមន្តអីចឹង
- 2023-12-07 09:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី អាម៉ាន់ដា៖ ម៉ារ៉ាតុងអង្គរនេះអ្វីគ្រប់យ៉ាងស្រស់ស្អាតហើយជុំវិញប្រាសាទគឺដូចវេទមន្តអីចឹង
ចន្លោះមិនឃើញ
លោកស្រី អាម៉ាន់ដា ថាពិតជាមានសប្បាយរីករាយ និងទទួលបានបទពិសោធដ៏អស្ចារ្យនៅសៀមរាបក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង លើកទី២៨ នេះ ពិសេសមើលជុំវិញប្រាសាទអង្គរហាក់ដូចជាវេទមន្តអីចឹង។
ស្ត្រីជនជាតិអូស្ត្រាលីខាងលើនេះបានឲ្យដឹងថា នេះជាលើកទី២ ហើយដែលបានមកចូលរួម «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ»។ លោកស្រី អាម៉ាន់ដា ជាគ្រូនៅសាលា Melbourne Girls Grammar School ហើយឆ្នាំនេះគឺមកម៉ារ៉ាតុងជាមួយសិស្សចំនួន ២៣ និងគ្រូ៣រូបផ្សេងទៀត។
និយាយពីអារម្មណ៍វិញលោកស្រី អាម៉ាន់ដា ប្រាប់ថារំភើបខ្លាំងសប្បាយចិត្តដែលទទួលបទពិសោធន៍ដ៏អស្ចារ្យនេះ។អ្វីគ្រប់យ៉ាងគឺស្រស់ស្អាតចូលចិត្តអាកាសធាតុ ហើយមានអារម្មណ៍ថាគ្រប់យ៉ាងដូចវេទមន្តអ៊ីចឹងជុំវិញប្រាសាទអង្គរវត្ត។ ស្ត្រីវ័យ ៦៣ឆ្នាំ ខាងលើពេញចិត្តចំពោះអ្នករៀបចំដែលរៀបចំព្រឹត្តិការណ៍ដ៏ល្អ និងអស្ចារ្យពេលនេះសង្ឃឹមថានឹងចូលរួមលើកក្រោយ។
អរគុណកម្ពុជាដែលបង្កើតព្រឹត្តិការណ៍នេះធ្វើឱ្យវាក្លាយជាផ្នែកពិសេស នៃជីវិតរបស់លោកស្រី និងសិស្សជាពិសេសក្នុងនាមជាគ្រូបង្រៀនម្នាក់ដែលអាចធ្វើរឿងអស្ចារ្យបែបនេះជាមួយសិស្សដែលមិនធ្លាប់គិតពីមុន។
រំលឹកដែរថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៣» លើកទី២៨ នេះបានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរដោយមានអ្នកចូលរួម ១០ ១៥៤ នាក់។ ក្នុងនោះបរទេសដែលមកចូលរួមមានប្រមាណខ្ទង់ជាង ៣ ០០០ នាក់មកពី ៧៨ប្រទេស៕