- 2023-12-06 04:31:16
- កីឡាផ្សេងៗ
សហព័ន្ធជឺជីតស៊ូកម្ពុជា បិទបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតមូលដ្ឋាន ក្រោយសិក្សារយៈពេល៣ថ្ងៃ
- 2023-12-06 04:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធជឺជីតស៊ូកម្ពុជា បិទបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតមូលដ្ឋាន ក្រោយសិក្សារយៈពេល៣ថ្ងៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ម្សិលមិញនេះបានធ្វើពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋានក្រោយសិក្សាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះបានបិទបញ្ចប់ដោយជោគជ័យ ខណៈសិក្ខាកាមចូលរួមទទួលបាននូវចំណេះជំនាញកាន់តែច្បាស់លើប្រភេទកីឡាជឺជីតស៊ូនេះ។
ជាមួយគ្នានេះដែរប្រធានសហព័ន្ធខាងលើបានផ្ដល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមចូលរួមឲ្យយកនូវចំណេះដឹងដែលបានសិក្សាទាំងនេះទៅអនុវត្តន៍ឲ្យបានល្អនៅពេលធ្វើជាចៅក្រម អាជ្ញាកណ្ដាលនៅពេលខាងមុខ។ មិនត្រូវមានការលំអៀងណាមួយនៅពេលកាន់ការប្រកួតដោយគិតថាគ្នាឯង សិស្សឯង ឬបក្សពួកខ្លួននោះទេ ដូច្នេះត្រូវប្រកាន់នូវវិជ្ជាជីវៈដែលខ្លួនបានរៀនពេលនេះ។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល នេះមានសិក្ខាកាមចូលរួមសរុប ៤២នាក់។ គ្រូឧបទេសសរុបមាន ៥រូប។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២៣ នៅ NOCC៕