• 2023-12-06 03:45:07
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ចំបាប់៖​ កម្ពុជា​រៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​

  • 2023-12-06 03:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០២៣​ នេះ​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​រៀបចំ​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ ដោយ​មាន​កីឡាករ​ កីឡា​ការិនី​ សរុប​ ២៧៥នាក់​មក​ពី​ ៨​​ប្រទេស។​

លោក​ ខេស៊ី​ បាណេត​

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​ចំបាប់​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដែល​កម្ពុជា​រៀបចំ​នេះ​គឺ​ធំ​ជាង​គេ​បង្អស់​ហើយ​នៅ​អាស៊ីអាគ្នេយ៍​នេះ។​ ប្រទេស​ចូលរួម​មាន​ម្ចាស់​ផ្ទះ​ កម្ពុជា​ វៀតណាម​ ឡាវ​ ថៃ​ សិង្ហបុរី​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ និង​សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​រហូត​ដល់​ ២៧៥​នាក់​ឯណោះ។​

ទិដ្ឋភាពចាប់គូម្សិលមិញ

ថ្នាក់ដឹកនាំ​ដែល​ស្រឡាញ់​វិស័យ​កីឡា​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ មូលហេតុ​ចម្បង​ដែល​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​គឺ​ចង់​បង្កើន​គុណភាព​ សមត្ថភាព​ កីឡាករ​ កីឡា​ការិនី​កម្ពុជា​ឲ្យ​រឹតតែ​ខ្លាំង​បន្ថែម​ទៀត។​ មាន​តែ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​នោះ​ទេ​ ដែល​រក្សា​ភាព​ខ្លាំង​ និង​អាច​បន្ត​ដណ្ដើម​មេដាយ​ផ្សេង​ៗ​បាន។​

លោក ខេស៊ី និងអ្នកគ្រូ សុធារ៉ា​

អនុប្រធាន​សហព័ន្ធ​ខាង​លើ​ជឿជាក់​ថា​ ក្រុម​ចំបាប់​កម្ពុជា​នឹង​ដណ្ដើម​បាន​មេដាយ​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ។​ ព្រោះ​ការ​ត្រៀម​ខ្លួន​ ការ​ហ្វឹកហាត់ ​គឺ​ក្រុម​កម្ពុជា​អនុវត្តន៍​បាន​ល្អ​ ត្រឹមត្រូវ​តាម​ផែនការ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០២៣​ នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៦​ ដល់​ទី១០​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

ក្រុមចំបាប់រៀបចំប្រកួតព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់