- 2023-12-03 08:21:17
- កីឡាផ្សេងៗ
បណ្ឌិត ថោង ខុន៖ ទិវារត់ម៉ារ៉ាតុងអង្គរនេះគឺប្រជាពលរដ្ឋខ្មែរបានចូលរួមលើកកិត្យានុភាពប្រទេសជាតិជាខ្លាំង
- 2023-12-03 08:21:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត ថោង ខុន៖ ទិវារត់ម៉ារ៉ាតុងអង្គរនេះគឺប្រជាពលរដ្ឋខ្មែរបានចូលរួមលើកកិត្យានុភាពប្រទេសជាតិជាខ្លាំង
ចន្លោះមិនឃើញ
បណ្ឌិត ថោង ខុន ថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ» នេះគឺបានបង្ហាញពីការស្រឡាញ់ចូលចិត្តវិស័យកីឡារបស់ប្រជាពលរដ្ឋខ្មែរ និងការចូលរួមលើកស្ទួយកិត្យានុភាពប្រជាជាតិជាខ្លាំង។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ» គឺដំណើរការទៅដោយរលូនមិនមានបាតុភាពអ្វីជាការកត់សម្គាល់នោះទេ។ ទាំងក្រុមបច្ចេកទេស និងខាងអាជ្ញាធរសហការរៀបចំបានល្អ និងធ្វើឲ្យអ្នកចូលរួមមានការពេញចិត្តជាខ្លាំង។
ឯកឧត្ដមសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានមកចូលរួមច្រើនក្នុងព្រឹត្តិការណ៍មួយនេះ។ បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជារួចមកប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីវិស័យកីឡា និងអត្ថប្រយោជន៍ពីការលេងកីឡាទើបនាំឲ្យមានការចូលរួមផុលផុសខ្លាំងបែបនេះ។ ការចូលរួមច្រើនកុះករនេះបានបញ្ជាក់ពីការលើកស្ទួយវិស័យកីឡា និងបង្ហាញកិត្យានុភាពប្រទេសជាតិខ្លាំងដល់បរទេសថាកម្ពុជាពោរពេញដោយសន្តិភាព និងការអភិវឌ្ឍន៍។
បញ្ជាក់ដែរថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៣» នេះបានបិទបញ្ចប់ហើយកាលពីព្រឹកមិញនៅមុខប្រាសាទអង្គរដោយមានអ្នកចូលរួម ១០ ១៥៤នាក់។ ក្នុងនោះប្រទេសដែលមកចូលរួមប្រមាណខ្ទង់ជាង ៣ ០០០នាក់មកពី ៧៨ប្រទេស៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB