- 2023-11-29 10:05:24
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហែលទឹក៖ ជាជោគជ័យធំធេងកម្ពុជាចូលរួមលើកទី១ ឈ្នះមេដាយមាស ២គ្រឿងស្មើម្ចាស់ផ្ទះថៃ
- 2023-11-29 10:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ ជាជោគជ័យធំធេងកម្ពុជាចូលរួមលើកទី១ ឈ្នះមេដាយមាស ២គ្រឿងស្មើម្ចាស់ផ្ទះថៃ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាជាជោគជ័យធំធេងសម្រាប់ប្រទេសកម្ពុជាចូលរួមលើកទី១ ប៉ុន្តែដណ្ដើមមេដាយមាសរហូត ២គ្រឿងស្មើម្ចាស់ផ្ទះថៃ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា វាជាមោទកភាព និងជាជោគជ័យធំមួយសម្រាប់កម្ពុជាដែលដណ្ដើមបានមេដាយ ៥គ្រឿង មាស២ ប្រាក់១ និងសំរឹទ្ធ១ នៃការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ដែលធ្វើនៅប្រទេសថៃ។
ជ័យជម្នះមួយនេះបានធ្វើឲ្យបណ្ដាប្រទេសចូលរួមក្នុងទ្វីបអាស៊ីមានការភ្ញាក់ផ្អើល និងកោតសរសើរដល់ប្រទេសកម្ពុជា ព្រោះមកប្រកួតលើកទី១ តែអាចដណ្ដើមមេដាយបានច្រើនគ្រឿង។ ទាំងនេះគឺជាការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទើបសម្រេចផែនការក្នុងការប្រជែងមេដាយនៃព្រឹត្តិការណ៍លំដាប់អាស៊ីមួយនេះបាន។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។ ធ្វើឡើងនៅប្រទេសថៃ មានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្ពុជាបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ៥រូប ក្នុងនោះឈ្នះមេដាយសរុប ៥គ្រឿង មាស២ ប្រាក់១ សំរឹទ្ធ២ ជាប់ចំណាត់ថ្នាក់លេខ៦ ចំណោម ១៧ប្រទេសក្នុងអាស៊ីចូលរួម។ រសៀលថ្ងៃមិញនេះក្រុមកម្ពុជាបានវិលមកដល់មាតុភូមិវិញហើយ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB