- 2023-11-21 03:19:06
- កីឡាផ្សេងៗ
សហព័ន្ធ E-Sports៖ ការប្រកួតថ្នាក់ជាតិលើកទី១ នេះមានអត្ថប្រយោជន៍ច្រើនទាំងកីឡាករ និងមន្ត្រីបច្ចេកទេស
- 2023-11-21 03:19:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ E-Sports៖ ការប្រកួតថ្នាក់ជាតិលើកទី១ នេះមានអត្ថប្រយោជន៍ច្រើនទាំងកីឡាករ និងមន្ត្រីបច្ចេកទេស
ចន្លោះមិនឃើញ
ឯកឧត្ដម លន់ សាមឌី ថាការប្រកួតជើងឯកថ្នាក់ជាតិកីឡា E-Sports លើកទី១ នេះគឺមានអត្ថប្រយោជន៍ច្រើនដូចជា ក្រុមដែលចូលរួមជាសមាសភាពកីឡាករខ្មែរសុទ្ធ និងបានបណ្ដុះបណ្ដាលបច្ចេកទេស ផ្ដល់បទពិសោធដល់មន្ត្រីសហព័ន្ធផងដែរ។
អគ្គលេខាធិការសហព័ន្ធ E-Sports ឯកឧត្ដម លន់ សាមឌី បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះជាកម្មវិធីលើកទី១ ហើយសម្រាប់សហព័ន្ធដែលបានទទួលកញ្ចប់ថវិកាអភិវឌ្ឍន៍ពីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនេះមាន២វិញ្ញាសាគឺ Valorant PC និង Mobile Legends:Bang Bang។
ឯកឧត្ដមប្រាប់ឲ្យដឹងទៀតថា គោលបំណងធំនៃការរៀបចំការប្រកួតនេះឡើងគឺបណ្ដុះបណ្ដាលធនធានកីឡាករខ្មែរ និងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសផងដែរតាមគោលការណ៍ក្រសួងអប់រំ។ ព្រោះថាកីឡា E-Sports នេះត្រូវការមន្ត្រីដែលចេះផ្នែក IT និងដឹងពីវិញ្ញាសាប្រកួតច្បាស់លាស់ទើបរៀបចំ ឬដំណើរការប្រកួតទៅបាន។
និយាយពីសមត្ថភាពវិញអគ្គលេខាធិការខាងលើបញ្ជាក់ថា សម្រាប់ការប្រកួតជើងឯកនេះមើលឃើញថាកីឡាករដែលចូលរួមមានការរីកចម្រើនជាងមុនទៅទៀត ខណៈក្រុមចុះឈ្មោះក៏មានចំនួនច្រើនផងដែរ។ ដូចជាក្រុម CFU Gaming នេះជាដើមដែលសុទ្ធតែជាកីឡាករខ្មែរទាំង៥រូប និងបង្ហាញទម្រង់នៃការប្រកួតល្អឈានឡើងមួយកម្រិតទៀតហើយដូចឈ្នះជើងឯកថ្នាក់ជាតិនេះបាន។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ លើកដំបូង ឆ្នាំ២០២៣ របស់សហព័ន្ធកីឡា E-Sports នេះធ្វើឡើងនៅថ្ងៃទី១៨ និង ១៩ ខែវិច្ឆិកា នៅផ្សារទំនើបអូឡាំព្យា។ ម្ចាស់ជើងឯកវិញ្ញាសា Valorant PC បានលើក្រុម ReigN Esports និងលេខ២ បានលើក្រុម AG Esports។ ចំណែកវិញ្ញាសា Mobile Legends:Bang Bang ក្រុមលេខ១ បានលើក្រុម CFU Gaming និងលេខ២ បានលើក្រុម D-Roar Legends៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB