• 2023-11-20 07:48:20
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ សុខ​ សូកាន៖​ កីឡា​ប៊ូល​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​មហាជន​

  • 2023-11-20 07:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ សុខ​ សូកាន​ ថា​កីឡា​ប៊ូល​ និង​ប៉េតង់​គឺ​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ កីឡាករ​ កីឡា​ការិនី​ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ប្រភេទ​កីឡា​មួយ​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

ទិដ្ឋភាពការប្រកួតដណ្ដើមមេដាយមាស

ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ខាង​លើ​នេះ​បាន​បង្ហាញ​ភាព​រីករាយ​ជា​ខ្លាំង​ក្នុង​នាម​សហព័ន្ធ​ផ្ទាល់​ដែល​បាន​បង្កើត​ឲ្យ​ជា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ។​ ដែល​ការ​ប្រកួត​គឺ​បញ្ចប់​ទៅ​ដោយ​រលូន​មានភាព​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ និង​ប្រកួត​ដោយ​សាមគ្គីភាព​ និង​យុត្តិធម៌។​

ទិដ្ឋភាពការប្រកួតដណ្ដើមមេដាយមាស

ឯកឧត្ដម​ សុខ​ សូកាន​ បន្ថែម​ទៀត​ថា​ តាម​រយៈ​ការ​ចូលរួម​ប្រកួតប្រជែង​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​កីឡាករ​ចាស់​ៗ​កីឡាករ​ថ្មីៗ​មាន​ចំនួន​ច្រើន​ដែល​នេះ​បញ្ជក់​ថា​កីឡា​ប៊ូល​ និង​ប៉េតង់​របស់​កម្ពុជា​មាន​ប្រជាប្រិយភាព​ និង​មាន​អ្នក​ចូលចិត្ត​លេង​ច្រើន។​ មហាជន​ខ្មែរ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កីឡា​មួយ​នេះ​ និង​មាន​ការ​គាំទ្រ​ច្រើន​ទៀត​ផង​នា​ពេល​កន្លង​ទៅ។​

ឯកឧត្ដម​ សុខ​ សូកាន​ និងលោកជំទាវ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​វិច្ឆិកា​ នៅ​ទីលាន​ហ្វឹកហាត់​ផ្ទាល់​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ប៉េតង់​កងយោធពលខេមរភូមិន្ទ ជាប់​លេខ១ ឈ្នះ​មេដាយសរុបចំនួន៥ មាស៣ ប្រាក់១ និងសំរឹទ្ធ១។ ក្រុម​ប៉េតង់ អយក ខេត្ត​បាត់ដំបង​ ជាប់​លេខ២​ មេដាយមាស១ និងសំរឹទ្ធ១។​ ក្រុម​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជាប់​លេខ៣ ឈ្នះមេដាយមាស១។​ សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​គឺ​មាន​ សម្ព័ន្ធ​ ក្លឹប​ ចូលរួម​សរុប​ ៥៣​ មក​ពី​ ១២​ រាជធានី​ខេត្ត​ និង ​៣ ស្ថាប័ន​ សរុប​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​មាន​ ៧០១​នាក់៕

ទិដ្ឋភាពបិទការប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់