- 2023-11-14 09:55:33
- កីឡាផ្សេងៗ
ឯកឧត្ដម ថោង ខុន បន្តជាប់ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអាណត្តិទី៧
- 2023-11-14 09:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន បន្តជាប់ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអាណត្តិទី៧
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់មហាសន្និបាតអាណ្តិទី៦ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៣ ដល់ ២០២៧ មុននេះគឺឯកឧត្ដម ថោង ខុន បន្តជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងការដឹកនាំ និងចូលរួមអភិវឌ្ឍន៍បន្តទៀត។
ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា បើនិយាយពីភាពជោគជ័យនៅអាណត្តិទី៦ គឺមានភាពជោគជ័យ និងមោទកភាពធំធេងណាស់សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ ក្នុងភាពជោគជ័យទាំងនោះរួមមានដូចជាបានបណ្ដុះបណ្ដាល គ្រូ មន្ត្រីបច្ចេកទេស ឈានដល់ចៅក្រមអន្តរជាតិ និងបានធ្វើឲ្យកីឡាករ កីឡាការិនីដើរតាមគន្លងផែនការមេរបស់សហព័ន្ធ។ ដែលផែនការមេនោះគឺជំរុញកីឡាករ កីឡាការិនីឲ្យឈានដល់ការដណ្ដើមបានមេដាយស៊ីហ្គេមទាំងនៅវៀតណាមក៏ដូចជានៅកម្ពុជា។ បើនិយាយពីមេដាយកម្រិតអន្តរជាតិវិញគឺសហព័ន្ធបានឈ្នះអស់ហើយកម្រិតអាស៊ីអាគ្នេយ៍ កម្រិតអាស៊ីជាដើម។
ឯកឧត្ដមអគ្គលេខាធិការបន្ថែមទៀតថា ពាក់ព័ន្ធនិងផែនការយុទ្ធសាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ដល់ ២០២៧ នេះប្រធានសហព័ន្ធឯកឧត្ដម ថោង ខុន បានដាក់រួចហើយគឺធ្វើយ៉ាងណាជំរុញឲ្យកីឡាករ កីឡាការិនី ចេញទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន។ ស្របពេលនោះដែរនៅដើមឆ្នាំ២០២៤ ខាងផ្នែកបច្ចេកទេសគឺនឹងរៀបចំផែនការមេដើម្បីឆ្លងប្រធានសហព័ន្ធថានឹងត្រូវធ្វើអ្វីខ្លះដល់ឆ្នាំ២០២៩ អភិវឌ្ឍន៍សមត្ថភាពដល់កម្រិតណាចំពោះ កីឡាករ កីឡាការិនីអាយុ ១៧-១៨ឆ្នាំ នោះឲ្យមានសមត្ថភាពឈានដណ្ដើមមេដាយកីឡាអូឡាំពិកអាស៊ីនៅកម្ពុជា។
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ របស់ខ្លួនហើយកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្រាប់សមាជិកប្រតិបត្តិអាណត្តិទី៧ នេះគឺឯកឧត្ដម ថោង ខុន ជាប្រធានសហព័ន្ធដដែល លោកឧកញ៉ា សុខ ហុង អនុប្រធាន ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការ លោក ខៀវ ចិន្តា អគ្គហេរញ្ញិក៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB