• 2023-11-13 07:46:29
  • កីឡា​ផ្សេង​ៗ

ព្រះរាជពិធីបុណ្យអុំទូក​ឆ្នាំ​ ២០២៣​ នេះ​នឹង​មាន​ទូក​ចូលរួម​ប្រកួត​សរុប​ចំនួន​ ៣៣៨​ទូក​

  • 2023-11-13 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ​ បញ្ជាក់​ថា​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ​គឺ​មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៣៨​ទូក។​

រូបភាពហ្វេសបុកអគ្គនាយកដ្ឋានកីឡា

ឯកឧត្តម​ ឈិន កេតនា​ អនុប្រធានអចិន្ត្រៃយ៍ ​និង​ជា​អគ្គលេខាធិការ​ គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំអន្តរក្រសួង​«ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣» ​ថា​សម្រាប់​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះខែ ​អកអំបុក​ ឆ្នាំ២០២៣​ នេះ​នឹង​មាន​ទូក​ចូល​រួម​ប្រណាំងប្រជែងសរុប ៣៣៨​ទូក​មក​ពី​បណ្តារាជធានី-ខេត្ត។​

ទិដ្ឋភាពប្រកួតកន្លងទៅ

ឯកឧត្តម​ក៏​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ចំពោះ​គណៈកម្មការ​តាម​ផ្នែក​នីមួយៗ​ នឹង​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ឱ្យ​ទទួល​បាន​ជោគជ័យ​ ដូច​ដែល​នា​ពេល​ថ្មីៗ​នេះ​គឺ​ទទួល​បាន​ជោគជ័យ​លើការ​រៀបចំ​ទិវា​បុណ្យឯករាជជាតិ​ ០៩ វិច្ឆិកា​ ខួប​ទី៧០​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

បញ្ជាក់​ថា ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣៕​ (ប្រភព​ដើម​អគ្គនាយកដ្ឋាន​កីឡា​)

ទិដ្ឋភាពប្រកួតកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី