
- 2023-11-07 10:37:12
- កីឡាផ្សេងៗ
Ultra-Trail Angkor លើកទី៧ ចាប់ផ្ដើមចុះឈ្មោះហើយពិសេសអ្នកចង់រត់ចម្ងាយ ១០០ Km
- 2023-11-07 10:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ultra-Trail Angkor លើកទី៧ ចាប់ផ្ដើមចុះឈ្មោះហើយពិសេសអ្នកចង់រត់ចម្ងាយ ១០០ Km
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ឬហៅថា Ultra-Trail Angkor លើកទី៧ ចាប់ផ្ដើមចុះឈ្មោះហើយសម្រាប់អ្នកចូលចិត្តរត់ ១០០Km នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះនៅសៀមរាប។
ឯកឧត្ដម ថោង ខុន ប្រធាន NOCC បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ឬហៅថា Ultra-Trail Angkor នេះគឺបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ឆ្នាំនេះ២០២៤ នេះជាលើកទី៧ ហើយនៃព្រឹត្តិការណ៍មួយនេះ។ មិនត្រឹមតែវិញ្ញាសាពិសេស 100គីឡូម៉ែត្រនោះទេក៏មានវិញ្ញាសាផ្សេងៗទៀតដែរដូចជាវិញ្ញាសា Bayon Trail 64 km វិញ្ញាសា Marathon Trail 42 km វិញ្ញាសា Jungle Trail 32 km វិញ្ញាសា Temple Run 18 km វិញ្ញាសា Nordic Walk 18 km វិញ្ញាសា Walk & Hike 18 km និងវិញ្ញាសា Elephant Trail 8 km ។
ប្រធាន NOCC បន្ថែមទៀតថា លើវិញ្ញាសា 100Km ម៉ែត្រនេះមិនងាយនរណាធ្វើបាននោះទេ ពោលសុទ្ធតែអ្នកដែលហ្វឹកហាត់ត្រឹមត្រូវល្អហើយទើបអាចលេងលើវិញ្ញាសានេះបាន។ ចំពោះការរៀបចំព្រឹត្តិការណ៍នេះគឺគណៈកម្មាធិការអូឡាំពិកកម្ពុជា និងដៃគូសហការក្រុមហ៊ុន Phoenix Voyages ទទួលបានជោគជ័យជាច្រើនឆ្នាំមកហើយ។
ឯកឧត្ដមពិតជាអរគុណណាស់ចំពោះលោក Edouard GEORGE ដែលខិតខំរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងគោលបំណងសំខាន់ជំរុញ និងបង្កើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយលើកកម្ពស់បរិស្ថាននៅតំបន់បេតិកភណ្ឌ ពិសេសក្នុងដំណាក់កាលនេះដែលកម្ពុជាទាក់ទាញភ្ញៀវទេសចរណ៍ត្រឡប់មកវិញយឺតបែបនេះ។
បញ្ជាក់ដែរថា គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណជិត ១០០០នាក់នាក់ហើយមកពី ៣២ប្រទេសផ្សេងៗ។ សម្រាប់អ្នកដែលចង់ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ ពិសេសរត់កាន់វាលស្រែ រត់កាន់ភូមិស្រុកគឺអាចទំនាក់ទំនងចុះឈ្មោះបានតាមរយៈ៖ Foreigner link និង Cambodian national link។ នេះជា វ៉ិបសាយផ្លូវការរបស់ Ultra-Trail Angkor:៕