• 2023-10-30 04:00:25
  • កីឡា​ផ្សេង​ៗ

ចូលរួម​លើក​ទី១​ ក្រុម​ទូក​នាគ​កម្ពុជា​ដណ្ដើម​មេដាយ​មាស​ នៅ​ប្រទេស​ម៉ាឡេស៊ី​

  • 2023-10-30 04:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​អបអរ​ចំពោះ​ក្រុម​កីឡាករ​ទូក​នាគ​កម្ពុជា​ ដែល​បាន​ដណ្ដើម​មេដាយ​មាស១គ្រឿង​ ក្នុង​ព្រឹត្តិការណ៍​ Sarawak International Dragon boat Regatta 2023 ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ខណៈ​នេះ​ជា​លើក​ទី១​ ដែល​បាន​ចូលរួម។​

រូបភាពហ្វេសបុកអគ្គនាយដ្ឋានកីឡា

បើ​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​របស់​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​បញ្ជាក់​ថា​ កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស១គ្រឿង​ លើ​វិញ្ញាសា​ចម្ងាយ​ ៣០០​ម៉ែត្រ​ ចំណុះ​ ១២នាក់​ផ្នែក​បុរស។​ ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន​តាំង​ពី​វគ្គ​ទី១​ រហូត​ដល់​វគ្គ​ដណ្ដើម​មេដាយ​មាស​នេះ​តែ​ម្ដង។​

ការ​ប្រកួត​មួយ​នេះ​គឺ​មិន​ងាយ​ស្រួល​ក្នុង​ការ​ប្រជែង​មេដាយ​នោះ​ទេ​ ពោល​មាន​ប្រទេស​ចូលរួម​រហូត​ដល់​ទៅ​ ១៨​ផ្សេងៗ​គ្នា​ឯណោះ។​ ប៉ុន្តែ​ដោយ​សារ​ការ​ហ្វឹកហាត់​បាន​ល្អ​ ការ​ត្រៀម​លក្ខណៈ​បាន​ពេញលេញ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទើប​ទទួល​បាន​ជ័យជម្នះ​មួយ​នេះ។​

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ Sarawak International Dragon boat Regatta 2023​ គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ៣០​ ខែ​តុលា​ ឆ្នាំ​២០២៣៕​

មេដាយមាសដែល​កម្ពុជាឈ្នះ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម