• 2023-10-17 05:45:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហែលទឹក៖​ អ្នក​ចង់​ទស្សនា​ការ​ប្រកួត​ហែល​ទឹក​អញ្ជើញ​មក​ដោយ​សេរី​រយៈពេល​៣ថ្ងៃ​នៅ​ស្តាត​អូឡាំពិក​

  • 2023-10-17 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ អំពាវនាវ​ដល់​អ្នក​ស្រឡាញ់​ និង​ចូលចិត្ត​កីឡា​ហែល​ទឹក​ អាច​មក​ទស្សនា​ក៏​ដូច​ជា​អ្នកគាំទ្រ​ដល់​កីឡាករ​ កីឡា​ការិនី​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៣​ ដោយ​សេរី​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ម៉ោង​ ៤ល្ងាច​តទៅ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ (ស្តាត​អូឡាំពិក) ។​

រូបភាពសហព័ន្ធ

រឹតតែ​អស្ចារ្យ​ទៅ​ទៀត​នោះ​ក៏មាន​ការប្រកួត​ពាក់​ជើង​ទា​ផង​ដែរ​ ដែល​ជា​វិញ្ញាសា​ថ្មី​ និង​ជា​វិញ្ញាសា​ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ផង​ដែរ។​ វិញ្ញាសា​ថ្មី​នេះ​ប្លែក​ភ្នែក​ និង​ល្អ​មើល​ផង​ដែរ​ដូច្នេះ​ប្រសិន​បើ​ចង់​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ចូលរួម​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​តុលា​ ឆ្នាំ​២០២៣៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់