/652607bed5b3d_1696991160_medium.jpg)
- 2023-10-11 02:33:24
- កីឡាផ្សេងៗ
តំណាង NOCC៖ កីឡាអាស៊ីមហាអំណាចកីឡាចូលរួមច្រើនកម្ពុជាឈានមិនទាន់ដល់នោះទេ
- 2023-10-11 02:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង NOCC៖ កីឡាអាស៊ីមហាអំណាចកីឡាចូលរួមច្រើនកម្ពុជាឈានមិនទាន់ដល់នោះទេ
ចន្លោះមិនឃើញ
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ក្រោយវិលត្រលប់មកពីចិនវិញថា ព្រឹត្តិការណ៍កីឡាអាស៊ីនេះគឺប្រជុំដោយមហាអំណាចខ្លាំងលើវិស័យកីឡាដូចជា ចិន ជប៉ុន អ៊ីរ៉ង់ កូរ៉េ ដូច្នេះហើយទើបលទ្ធផលសម្រាប់កម្ពុជាមិនសូវល្អ។
ឯកឧត្ដម វ៉ាត់ ចំរើន តំណាង NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ បានឲ្យដឹងក្រោយមកពីចិនវិញថា ព្រឹត្តិការណ៍កីឡាអាស៊ីនេះគឺការប្រកួតប្រជែងខ្លាំង មានសុទ្ធតែមហាអំណាចខាងកីឡាហើយដែលមកចូលរួម។ មានអត្តពលិកខ្លះទៀតសមត្ថភាពកម្រិតអូឡាំពិកទៀតផង ដូច្នេះការប្រកួតប្រជែងគឺខ្លាំង និងមានការលំបាកដល់កម្ពុជា។ កម្ពុជាសមត្ថភាពនៅមិនទាន់ឈានដល់កម្រិតនេះទេ ពោលប្រកួតប្រជែងត្រឹមតំបន់អាស៊ាន។
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា ការប្រកួតលើកនេះកម្ពុជា គឺបាត់បង់ប្រភេទកីឡាសក្ដានុពល និងកីឡាករ កីឡាការិនីឆ្នើមដូចជា ខាន់ ចេសា ស៊ន សៀវម៉ី និងសាលី អ៊ូម៉ើត ជាដើមដូច្នេះទើបកម្ពុជាមិនបំបែកកំណត់ត្រាកីឡាអាស៊ី លើកទី១៨ នៅឥណ្ឌូណេស៊ី និងទទួលបានលទ្ធផលមិនសូវល្អ។
ឯកឧត្ដមក៏មើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាផងដែរទោះឈ្នះត្រឹមមេដាយសំរឹទ្ធ១គ្រឿងយ៉ាងនេះក្ដី ពោលដូចផ្នែកអត្តពលកម្ម ហែលទឹក ចំបាប់ ការ៉ាតេ និងកីឡាមួយចំនួនទៀតមានសមត្ថភាពរីកចម្រើនឆ្ងាយពីកាលស៊ីហ្គេម នៅកម្ពុជា ហើយខ្លះទៀតបំបែកកំណត់ត្រាថ្មីរបស់អត្តពលិកដែលធ្វើបានល្អពីមុនៗទៅទៀត។ ចំណុចនេះហើយគឺជារឿងល្អមួយដែរ ហើយថ្នាក់ដឹកនាំនឹងព្យាយាមជំរុញបន្តិចទៅគឺឈានដល់កម្រិតដណ្ដើមមេដាយហើយ។
រំលឹកដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ ប្រទេសចិន ដែលចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ ទី៨ ខែតុលា ឆ្នាំ២០២៣ គឺបានបិទបញ្ចប់ជាផ្លូវការហើយ។ សម្រាប់ប្រតិភូ និងកីឡាករមួយចំនួនក៏បានមកដល់កម្ពុជាហើយផងដែរ លើកលែងតែអត្តពលិកមួយចំនួនដែលត្រូវបន្តហ្វឹកហាត់នៅប្រទេសចិនបន្តទៀតប៉ុណ្ណោះ។ កម្ពុជាឈ្នះមេដាយសំរឺទ្ធ ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅចិននេះ៕