- 2023-10-09 04:43:11
- កីឡាផ្សេងៗ
ហ៊ា ស្រីពេជ្រ ឈ្នះមេដាយប្រាក់ជើងឯកថ្នាក់ជាតិយូដូ ប៉ុន្តែអត្ថប្រយោជន៍ធំធេងសម្រាប់ខ្លួន
- 2023-10-09 04:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ា ស្រីពេជ្រ ឈ្នះមេដាយប្រាក់ជើងឯកថ្នាក់ជាតិយូដូ ប៉ុន្តែអត្ថប្រយោជន៍ធំធេងសម្រាប់ខ្លួន
ចន្លោះមិនឃើញ
កីឡាការិនី ហ៊ា ស្រីពេជ្រ ថាការប្រកួតជើងឯកថ្នាក់ជាតិ ២០២៣ នេះរូបគេឈ្នះមេដាយប្រាក់ ប៉ុន្តែបើនិយាយពីអត្ថប្រយោជន៍គឺធំធេងសម្រាប់ខ្លួនដែលបានចូលរួមកម្មវិធីនេះ។
ស្រីពេជ្រ បានឲ្យដឹងថា សម្រាប់ការចូលរួមប្រកួតជើងឯកថ្នាក់ជាតិយូដូ ឆ្នាំ២០២៣ នេះគឺបានផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាបានពង្រឹងសមត្ថភាពប្រកួត បណ្ដុះភាពក្លាហាន និងបង្កើនចំណងមិត្តភាពរវាងគ្នានិងគ្នាតាមបណ្ដាក្លឹប។
កីឡាការិនីយូដូខាងលើបន្ថែមឲ្យដឹងទៀតថា ការប្រកួតនេះគឺបានផ្ដល់បទពិសោធថ្មីៗដល់ខ្លួនដើម្បីកែប្រែចំណុចខ្វះខាត ពង្រឹងសមត្ថភាពឆ្ពោះទៅការប្រកួតនៅពេលខាងមុខទៀត។ ចំណុចល្អមួយទៀតនោះគឺការចេះរំលែកផ្លាស់ប្ដូរបទពិសោធគ្នានេះតែម្ដងដែលធ្វើឲ្យខ្លួនកាន់តែល្អប្រសើរលើប្រភេទកីឡាមួយនេះ។
ការប្រកួតជើងឯកថ្នាក់ជាតិ កីឡាយូដូ ឆ្នាំ២០២៣ នេះធ្វើឡើងកាលពីថ្ងៃទី៤ ដល់ ៧ ខែតុលា នៅសាលចំបាប់ក្នុងពហុកីឡដ្ឋានជាតិ។ ហ៊ា ស្រីពេជ្រ ជាកីឡាការិនីមកក្លឹបខេត្តសៀមរាប៕