• 2023-10-09 03:06:11
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ចំបាប់៖​ មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ជម្រើស​ជាតិ​ចំពោះ​ការ​ប្រកួត​នៅ​ចិន​នេះ​

  • 2023-10-09 03:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​គឺ​មាន​សមត្ថភាព​រីកចម្រើន​ សន្ទុះ​បច្ចេកទេស​ និង​កម្លាំង​មើល​ឃើញ​ថា​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត​នៅ​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ចិន។​

លោក​ ខេស៊ី​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​ចំបាប់​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​ចិន​លើក​នេះ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​បង្ហាញ​ពី​ភាព​រីកចម្រើន​ច្រើន​បើ​ទោះ​ជា​ចាញ់​ ចាញ់​មិន​ដាច់​ មាន​ទៅ​មាន​មក​ផង​ដែរ។​ ក្នុង​នោះ​បច្ចេកទេស​ប្រកួត​ កម្លាំង​កាយ​ គឺ​ល្អ​ជាង​មុន​មាន​ការ​រីកចម្រើន។​ ការ​ប្រកួត​នេះ​គឺ​ប្រជុំ​ដោយ​ប្រទេស​ខ្លាំង​ចូលរួម​ដូច​ជា​ ចិន​ ជប៉ុន​ អ៊ីរ៉ង់​ កាហ្សាក់ស្ថាន​ កូរ៉េ​ ជា​ដើម​ហេតុ​នេះ​ការ​ប្រជែង​គឺ​មាន​ភាព​ខ្លាំងក្លា។​

ដូច្នេះ​ហើយ​សហព័ន្ធ​នឹង​បន្ត​ជំរុញ​លើក​ទឹកចិត្ត​ដល់កីឡាករ​ កីឡា​ការិនី​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត។​ ចំពោះ​អ្នក​ដែល​ប្រកួត​ចប់​ហើយ​ក៏​បន្ត​ហ្វឹកហាត់​នៅ​ចិន​នេះ​ទៀត​រហូត​ដល់​ខែ​ធ្នូ​ទើប​វិល​ទៅ​កម្ពុជា​វិញ។​

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប្រកួត​កីឡា​អាស៊ី​នៅ​ចិន​នេះ​ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ាន​គឺ​មាន​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ​បាន​ឈ្នះ​ការ​ប្រកួត​ក្រៅ​ពី​នោះ​គឺ​ចាញ់​ទាំង​អស់។​

ទិដ្ឋភាពប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​អាស៊ី​ នៅ​ប្រទេស​ចិន​នេះ​គឺ​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​ចំនួន​ ១៧​ប្រភេទ​កីឡា។​ ចំបាប់​ក៏​ជា​ប្រភេទ​កីឡា​ដែល​ត្រូវ​ចូលរួម​ផង​ដែរ។​ ដោយ​ឡែក​កីឡាករ​ចំបាប់​ ស៊ូ​ បាលី​ បាន​ឈ្នះ​១ប្រកួត​លើ​កីឡាករ​នេប៉ាល់។​ សរុប​មក​កីឡា​អាស៊ី​ដែល​បញ្ចប់​ទៅ​កាល​ពី​ម្សិលមិញ​នេះ​គឺ​កម្ពុជា​ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ​១គ្រឿង​ប៉ុណ្ណោះ​លើ​ប្រភេទ​កីឡា​ការ៉ាតេ៕​

ទិដ្ឋភាពប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់