• 2023-10-06 06:01:21
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ចំបាប់​កម្ពុជា៖​ មិន​ទាន់​អស់​ឱកាស​ប្រជែង​មេដាយ​កីឡា​អាស៊ី​ នៅ​ចិន​នេះ​ទេ​

  • 2023-10-06 06:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​នៅ​មិន​ទាន់​អស់​ឱកាស​ប្រជែង​មេដាយ​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​ចិន​នេះ​ទេ​ ព្រោះ​សល់​ជើងខ្លាំង​​ ២-៣​នាក់​ប្រកួត​ថ្ងៃ​នេះ​ និង​ស្អែក​បន្ត​ទៀត។​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ថា​ពី​លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ចំបាប់​កម្ពុជា​គឺ​នៅ​មិនទាន់​អស់​សង្ឃឹម​នោះ​ទេ​ ពោល​នៅ​មាន​កីឡាករ​ឆ្នើម​មេដាយ​មាស​ស៊ីហ្គេម​ ២-៣នាក់​ទៀត​ដែរ​ដែល​ត្រូវ​ប្រកួត​ថ្ងៃ​នេះ​ និង​ស្អែក។​ ដូច្នេះ​ឱកាស​ប្រជែង​គឺ​នៅ​តែ​មាន​សង្ឃឹម​ខណៈ​បើ​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ផ្លូវការ​នោះ។​ កីឡាករ​ ហេង​ វុទ្ធី​ ស៊ូ​ បាលី​ និង​ សារី​ នឹង​ប្រកួត​នៅ​ថ្ងៃ​ស្អែក។​

បញ្ជាក់​ដែរ​ថា​ កម្ពុជា​បាន​បញ្ជូន​ ១៧​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​មេដាយ​នៅ​ទីក្រុង​ហាន់ចូវ​ ប្រទេស​ចិន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩។​ ចំពោះ​កីឡា​ចំបាប់​គឺ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ ៧​ ខែ​តុលា​ ឆ្នាំ​២០២៣។​ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៨​ ខែ​តុលា​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់