- 2023-09-27 04:42:26
- កីឡាផ្សេងៗ
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ រំពឹងទទួលបានយុវជនថ្នាលកាន់តែច្រើនតាមរយៈគ្រូដែលបានបណ្ដុះបណ្ដាល
- 2023-09-27 04:42:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយសម្ព័ន្ធ៖ រំពឹងទទួលបានយុវជនថ្នាលកាន់តែច្រើនតាមរយៈគ្រូដែលបានបណ្ដុះបណ្ដាល
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រំពឹងទទួលបានថ្នាល ឬធនធានថ្មីៗច្រើននៅពេលអនាគតបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូៗនៅក្នុងខេត្តកំពង់ឆ្នាំងនេះរួចហើយ។
ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានលើកឡើងថា សម្រាប់ទីតាំងនៅ សាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះគឺមានការអំណោយផលមែនទែន មានសម្ភារហ្វឹកហាត់គ្រប់គ្រាន់ សំបូរធនធាន និងស្ថិតក្នុងសាលាបឋមទៅទៀតដែលវាសមស្របចំពោះតម្រូវការថ្នាលតូចៗ។
បន្ទាប់ពីបង្ហាត់បង្រៀនរយៈពេល ៥ថ្ងៃពេញមកនេះឯកឧត្ដមមើលឃើញថា លោកគ្រូ អ្នកគ្រូដែលជាសិក្ខាកាមទទួលបាននូវចំណេះជំនាញកាន់តែច្រើន និងច្បាស់ក្នុងវគ្គមូលដ្ឋានកម្រិត១នេះ។ ចំណេះជំនាញកម្រិតមូលដ្ឋានប៉ុណ្ណេះគឺអាចបណ្ដុះបណ្ដាលធនធានបានហើយ។ អគ្គលេខាធិការខាងលើជឿជាក់ថាលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងនេះនឹងជួយផលិតបានធនធានថ្នាលជាច្រើននៅពេលខាងមុខដើម្បីជួយសហព័ន្ធអាចស្វែងនូវយុវជនដែលមានទេពកោសល្យល្អមកប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិជាដើម។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយសម្ព័ន្ធកម្រិត១ និងការបោះជំរំហ្វឹកហាត់នេះធ្វើឡើងនៅសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សិក្ខាកាមចូលរួមមាន២២នាក់ ស្រី៨នាក់។ វគ្គនេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣៕