• 2023-09-26 09:17:57
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ កែ​ ប៊ុនខៀង៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ហាត់ប្រាណ​នឹង​ធ្វើ​ឲ្យ​មហាជន​ហាត់​ប្រាណ​បាន​ត្រឹមត្រូវ​ និង​ប្រសិទ្ធភាព​

  • 2023-09-26 09:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែ​ ប៊ុនខៀង​ បញ្ជាក់​ថា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ហាត់ប្រាណ​ និង​លេង​កីឡា​ដើម្បី​សុខភាព​ដែល​ទើប​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​ការ​ហាត់​ប្រាណ​របស់​ស្រទាប​មហាជន​ឲ្យ​ហ្វឹកហាត់​កីឡា​បាន​ត្រឹមត្រូវ​ តាម​ក្បួន​ ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀត​ផង។​

ពិធីបិទវគ្គ

ឯកឧត្ដម​ កែ​ ប៊ុនខៀង​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​មើល​តាម​ជាក់ស្ដែង​គឺ​សកម្មភាព​កីឡា​ ពិសេស​ការ​ហាត់​ប្រាណ​របស់​មហាជន​មាន​ការ​ផុលផុស​ជា​ខ្លាំង។​ សកម្មភាព​កីឡា​ ក្លឹប​ហាត់ប្រាណ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​គួរឲ្យ​កត់សម្គាល់។​

ពិធីបិទវគ្គ

​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ហាត់ប្រាណ​ និង​លេង​កីឡា​ដើម្បី​សុខភាព​នេះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បង្ហាត់​ ការ​ហាត់​ប្រាណ​នេះ​មាន​ស្តង់ដារ​រួម​ដែល​ធានា​ដល់​សុខភាព​ពិតប្រាកដ​របស់​ប្រជាជន។​ ព្រោះ​ថា​បើ​មិន​មាន​វិទ្យាសាស្ត្រ​ក្នុង​លំហាត់​ប្រាណ​ ឬ​ការ​លេង​កីឡា​នោះ​ទេ​វា​នឹង​មិន​ជួយ​ដល់​សុខភាព​ហើយ​បង្ក​ជា​បញ្ហា​សុខភាព​ទៅ​វិញ​ទេ។​

ឯកឧត្ដម​ កែ​ ប៊ុនខៀង​(ឆ្វេង)

បញ្ជាក់​ដែរ​ថា​​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ហាត់ប្រាណ​ និង​លេង​កីឡា​ដើម្បី​សុខភាព​ និង​ធ្វើ​តេស្ត​កាយសប្បទា​ប្រជាជន​ នេះ​មាន​សិក្ខាម​ចូលរួម​សរុប​ ៣៣នាក់​ មក​ពី​រាជធានី​ខេត្ត​ និង​បណ្ដា​ក្លឹប​ហាត់ប្រាណ​មួយ​ចំនួន​នៅ​ភ្នំពេញ។​ ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ កែ​ ប៊ុនខៀង​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៅ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ពិធីបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី