• 2023-09-26 03:13:45
  • កីឡា​ផ្សេង​ៗ

កីឡា​កាយសម្ព័ន្ធ៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​

  • 2023-09-26 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត១​ និង​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​កំពង់ឆ្នាំង​នេះ​គឺ​មាន​សារសំខាន់​ណាស់​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព​គ្រូ​បង្គោល​ឲ្យ​តែ​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​បន្ថែម​ទៀត។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

ឯកឧត្ដម​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត១​ (Academy in Aerobic level1)​ និង​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​គឺ​មាន​សារសំខាន់​ណាស់​លើ​ការ​អភិវឌ្ឍន៍​ធនធាន។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

វគ្គ​ដែល​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី២២​ ខែ​កញ្ញា​នេះ​គឺ​ផ្ដល់​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់​ដល់​គ្រូ​បង្គោល​ដើម្បី​រឹតតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​កីឡាករ​ កីឡា​ការិនី។​ កីឡាករ​ កីឡា​ការិនី​កម្រិត​មូលដ្ឋាន​ (អាយុ​៨ឆ្នាំ​ចុះ)​គឺ​មាន​ភាព​បត់បែន​លឿន​ប្រសិន​បើ​មាន​គ្រូ​បង្ហាត់​ល្អ​ ដូច្នេះ​គ្រូ​ត្រូវ​មាន​ចំណេះ​ដឹង​ច្បាស់លាស់​ជៀសវាង​កំហុស​ឆ្គង​ណា​មួយ។​ ក្នុង​វគ្គ​នេះ​ដែរ​គឺ​មាន​បង្រៀន​ជា​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​កាយសម្ព័ន្ធ​កម្រិត១​ និង​ការ​បោះជំរំ​ហ្វឹកហាត់​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង។​ សិក្ខាកាម​ចូលរួម​មាន​២២នាក់​ ស្រី៨នាក់។​ វគ្គ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៣៕​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី