- 2023-09-25 09:26:27
- កីឡាផ្សេងៗ
សហព័ន្ធកីឡាអេឡិចត្រូនិក៖ ឈានមួយជំហានទៀតហើយបង្កើតជាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រុមកម្រិតមូលដ្ឋាន
- 2023-09-25 09:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាអេឡិចត្រូនិក៖ ឈានមួយជំហានទៀតហើយបង្កើតជាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រុមកម្រិតមូលដ្ឋាន
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានពង្រីកសក្ដានុពល និងបង្ហាញភាពរីកចម្រើនបន្ថែមទៀតហើយ ដោយបង្កើតជាវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋាន ដែលនេះជាលើកទី១ ហើយសម្រាប់សហព័ន្ធ។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់សហព័ន្ធតាមរយៈការបង្កើតឲ្យមានជាវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋាននេះឡើង។ សហព័ន្ធមិនបញ្ឈប់ត្រឹមនេះទេ ពោលនឹងបង្កើតឲ្យជាវគ្គបណ្ដុះបណ្ដាល សកម្មភាពជំរុញធនធានមន្ត្រី កីឡាករ កីឡាការិនីជាបន្តបន្ទាប់ទៀត។
ប្រធានសហព័ន្ធរូបបន្តលើកឡើងទៀតថា វគ្គបណ្ដុះបណ្ដាលនេះជាលើកទី១ ក្ដី ប៉ុន្តែចលនាស្ត្រីផ្នែកកីឡាអេឡិចត្រូនិកនេះមានការផុលផុសពិសេសមានជាការចូលរួមបានមួយចំនួនទៀតផង។ ឯកឧត្ដមបានលើកទឹកចិត្តស្ត្រីៗសូមបន្តចូលរួមឲ្យកាន់តែច្រើនដើម្បីបង្ហាញពីភាពក្លាហាន បញ្ជាក់ថាបុរសធ្វើកិច្ចការទាំងនេះបាន នារីៗក៏អាចធ្វើបានដូចគ្នា។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋាននេះធ្វើឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៣។ សិក្ខាកាមចូលរួមមាន ៣១នាក់ ស្រី៥នាក់ ប្រុស ២៦នាក់ និងគ្រូឧបទេសចំនួន ៨នាក់ផងដែរ។ ពិធីបិទវគ្គចៅក្រម អាជ្ញាកណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC៕