• 2023-09-20 07:00:10
  • កីឡា​ផ្សេង​ៗ

រួសរាន់​ចុះឈ្មោះ​អ្នក​ចង់​ចូលរួម​រត់​សប្បុរសធម៌​ AIA Pink Run​ ថ្ងៃទី២២​ ខែ​តុលា​ ២០២៣​ នៅ​ភ្នំពេញ​

  • 2023-09-20 07:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ស្រឡាញ់​ការ​រត់​ និង​មាន​បំណង​ចង់​ចូលរួម​រត់​ដើម្បី​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​ អង្គការ​ សាលារៀន​ សូម​រួសរាន់​ឡើង​ AIA Pink Run​ បន្ត​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ​ស្របពេល​ថ្ងៃ​ប្រកួត​ទី២២​ ខែ​តុលា​ ២០២៣​ ក៏​កាន់​តែ​កៀក​ផង​ដែរ។​

AIA Pink Run ​ជា​ព្រឹត្តិការណ៍​រត់​ប្រណាំង​ដើម្បី​អបអរ​សមិទ្ធផល​ និង​ភាព​ជោគជ័យ​ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា។​ បន្ថែម​ពី​នេះ​ក៏​ជា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​មហារីក​សុដន់​ផង​ដែរ។​ AIA​ ក៏​ជួយ​ពិនិត្យ​ជូន​មហាជន​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ​លើ​ជំងឺ​មហារីក​សុដន់​ទៀត​ផង។​

ថវិកា​ដែល​បាន​មក​ពី​ការ​ចុះឈ្មោះ​របស់​មហាជន​នឹង​យក​ទៅ​ជួយ​លើ​កិច្ចការ​មនុស្សធម៌​ដូច​ជា​យក​ទៅ​ជូន​មន្ទីរពេទ្យ​ អង្គការ​ និង​សាលា​ដែល​ខ្វះខាត​តាម​បណ្ដា​ខេត្ត​ និង​ជួយ​ឧបត្ថម្ភ​លើ​ចលនា​កីឡា​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ជា​ដើម។​

វិញ្ញាសា​រួម​មាន​ ១០​Km ៥Km និង​ ២,៥Km។​ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​មុខ​វត្តបទុមវតី​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២២​ ខែ​តុលា​ ឆ្នាំ​២០២៣។​ អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទាក់ទង​តាម​លេខ​ 015 213 525 / 069 213 525 ឬ​តាម​អ៉ីម៉ែល reg@cambodia-events.org | info@cambodia-events.org៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី