- 2023-09-19 07:57:58
- កីឡាផ្សេងៗ
សម្ដីម៉ាត់ៗរបស់ឯកឧត្ដម ណយ ផាណា៖ រាប់សិបឆ្នាំហើយយើងមិនដែលឈ្នះមាសទេ ប៉ុន្តែឥលូវកូនខ្មែរធ្វើបាន
- 2023-09-19 07:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីម៉ាត់ៗរបស់ឯកឧត្ដម ណយ ផាណា៖ រាប់សិបឆ្នាំហើយយើងមិនដែលឈ្នះមាសទេ ប៉ុន្តែឥលូវកូនខ្មែរធ្វើបាន
ចន្លោះមិនឃើញ
ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បញ្ជាក់ថាចំពោះកីឡានេះហើយគឺរាប់សិបឆ្នាំហើយមិនដែលឈ្នះមេដាយមាសកម្រិតអន្តរជាតិធំៗបែបនេះទេ ប៉ុន្តែឥលូវកូនខ្មែរធ្វើបានហើយដោយការខំប្រឹងប្រែងស្ទើរគ្មានពេលឈប់។
ថ្លែងក្នុងពេលមកដល់កម្ពុជាយប់មិញនេះឯកឧត្ដម ណយ ផាណា បានឲ្យដឹងថា មេដាយដែលឈ្នះនេះមិនថា មាស ប្រាក់ ឬសំរឹទ្ធក៏ដោយគឺសុទ្ធតែជាការខំប្រឹងប្រែងពិតប្រាកដមិនមែនជាការឈ្នះចៃដន្យនោះឡើយ។ ប្រទេសកូរ៉េ និងវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក៏គេមិនងាយឲ្យកម្ពុជាឈ្នះស្រួលៗនោះដែរ ពោលបើមើលពីពិន្ទុវិញប្រកៀកប្រកិតគ្នាតែម្ដង។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា អ្វីដែលឯកឧត្ដមចង់ឃើញនោះអ្វីៗ ឬសមិទ្ធផលផ្សេងៗគឺកើតចេញពីកូនខ្មែរពិតប្រាកដ ឥលូវនេះគឺបានសម្រេចហើយ។ កូនខ្មែរអាចធ្វើបានលទ្ធផលមេដាយមាសជើងឯកអាស៊ី នេះគឺបង្ហាត់ដោយគ្រូខ្មែរសុទ្ធសាធ កែច្នៃ បង្ហាត់ប្រៀន និងផែនការរៀបចំ ការដាក់គោលដៅ មិនមានបរទេសណានោះទេ។ មេដាយមាសនេះគឺជាការលើកទឹកចិត្តដ៏ធំមួយ និងមោទកភាព ព្រោះរាប់សិបឆ្នាំហើយកីឡាកាយសម្ព័ន្ធ ប្រភេទអូឡាំពិកហ្គេមនេះកម្ពុជាមិនធ្លាប់ឈ្នះនោះឡើយ។
រំលឹកដែរថា កីឡាករ កីឡាការិនីកាយសម្ព័ន្ធផ្នែកអេរ៉ូប៉ិចកម្ពុជាបានវិលដល់មាតុភូមិវិញហើយបន្ទាប់ចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលីរួចមក។ កម្ពុជាឈ្នះមេដាយ ២គ្រឿងពីព្រឹត្តិការណ៍មួយនេះគឺទី១ ឈ្នះមេដាយមាស១ និងទី២ មេដាយសំរឹទ្ធ១៕