• 2023-09-15 10:00:18
  • កីឡា​ផ្សេង​ៗ

កីឡាករ​ចិត្ត​ត្រជាក់​ល្ហឹម​ បឺត​ សង្ឃឹម​ វិល​ចូល​សង្វៀន​វិញនៅអាទិត្យ​នេះ​ហើយ​ក្រោយ​របួស​

  • 2023-09-15 10:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ និង​ជា​កីឡាករ​ចិត្ត​ត្រជាក់​ បឺត​ សង្ឃឹម​ បាន​វិល​ចូល​សង្វៀន​វិញ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

រូបភាពលើផេក Town

បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ ២០២៣​ នៅ​កម្ពុជា​អំឡុង​ខែ​ឧសភា​ កន្លង​ទៅ​ ​កីឡាករ​ IQ​ បឺត​ សង្ឃឹម​ ខកខាន​ឡើង​សង្វៀន​រហូត​មក​ដល់​ពេល​នេះ។​ ក្រោយ​សម្រាក​ព្យាបាល​ជិត​កន្លះ​ឆ្នាំ​មក​នេះ​ក្មួយ​ប្រុសរបស់​ បឺត​ ខាំ​ ខាង​លើ​ក៏​ជា​សះស្បើយ​ និង​អាច​វិល​ចូល​សង្វៀន​វិញ​ហើយ។​

ក្នុង​កិច្ច​សម្ភាស​មួយ​កីឡាករ​ បឺត​ សង្ឃឹម​ បញ្ជាក់​ថា​ខ្លួន​បាន​ជា​ពី​របួស​វិញ​ហើយ​ និង​បាន​ហ្វឹកហាត់​រយៈពេល​ពេញ​ ១ខែ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​សង្វៀន​ Town។​ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២ជំនាន់​រូប​នេះ​បញ្ជាក់​ទៀត​ថា​ បើ​ខ្លួន​ហ៊ាន​ទទួល​ការ​ប្រកួត​របស់​គេ​ហើយ​មាន​ន័យ​ថា​ សុខភាព​ និង​ការ​ហ្វឹកហាត់​គឺ​ត្រៀម​រួច​ហើយ។​

កីឡាករ បឺត សង្ឃឹម

កីឡាករ​ បឺត​ សង្ឃឹម​ របួស​សរសៃ​ជង្គង់​ស្ដាំ​អំឡុង​ខែ​ឧសភា​ ពេល​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០៣​ នៅ​កម្ពុជា​ ប៉ុន្តែ​រូប​បន្ត​ប្រកួត​រហូត​ឈ្នះ​មេដាយ​មាស។​ សប្ដាហ៍​នេះ​រូប​គេ​នឹង​ត្រូវ​ស្វាគមន៍​កីឡាករ​ថៃ​ Super K Sitmonchai ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ លើ​សង្វៀន​ Town។​ នេះ​ក៏​ជា​ប្រកួត​ដំបូង​របស់​គេ​បន្ទាប់​ជា​របួស​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី