• 2023-09-15 04:43:33
  • កីឡា​ផ្សេង​ៗ

ក្រសួង​អប់រំ​៖​ ម្ចាស់មេដាយ​ការ​ប្រកួត​សិស្ស​មធ្យម​បន្ត​ខំប្រឹង​ហ្វឹកហាត់ដើម្បីជា​ធនធាន​នៅថ្ងៃខាង​មុខ

  • 2023-09-15 04:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ទើប​ឈ្នះ​មេដាយ​ មាស​ ប្រាក់​ និង​សំរឹទ្ធ​ ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យម​សិក្សា​សូម​បន្ត​ហ្វឹកហាត់​ជំនាញ​របស់​ខ្លួន​ដើម្បី​អនាគត​អាច​ក្លាយ​ជា​ជម្រើស​ជាតិ​បន្ត​ពី​រៀមច្បង។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថា​ អ្នក​ដែល​ឈ្នះ​មេដាយ​ទាំង​អស់​ មិន​ថា​មេដាយ​ មាស​ ប្រាក់​ សំរឹទ្ធ​ សូម​បន្ត​ហ្វឹកហាត់​ជំនាញ​កីឡា​របស់​ខ្លួន​តទៅ​ទៀត​ ព្រោះ​អនាគត​ខាង​មុខ​អាច​ជា​ធនធាន​របស់​ប្រទេស​ជាតិ​ដូច​ជា​ជាប់​ជម្រើស​ជាតិ​ ឬ​ក្លាយ​ជា​គ្រូ​អប់រំកាយ​ផង​ដែរ។​

រូបភាពអគ្គនាយដ្ឋាន

កីឡា​គឺ​មាន​សារសំខាន់​ និង​ជា​ផ្នែក​មួយធ្វើ​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត​ ការ​ហ្វឹកហាត់​កីឡា​ធ្វើ​ឲ្យ​មាន​សុខភាព​រឹងមាំ​ ចលនា​កីឡា​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ និង​ចេះ​សហការ​គ្នា​ធ្វើ​ការ​ងារជា​ក្រុម។​ ដូច្នេះ​គ្រប់គ្នា​គួរ​បន្ត​ហ្វឹកហាត់​កីឡា​ដើម្បី​ទទួល​បាន​គុណប្រយោជន៍​ជា​ច្រើន​ដូច​បាន​រៀបរាប់​ខាង​លើ។​

រូបភាពអគ្គនាយដ្ឋាន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ ឆ្នាំ​២០២៣​ នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណាត់ថ្នាក់​លេខ១​ បាន​លើ​រាជធានី​ភ្នំពេញ​ ឈ្នះ​មេដាយ​សរុប​ ៥៨​គ្រឿង​ លេខ២​ បាន​លើ​ ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​សរុប​ ៣២​គ្រឿង​ (មាស១០​ ប្រាក់១៤​ សំរឹទ្ធ៨)​ និង​លេខ៣​ បាន​លើ​ ខេត្ត​បាត់ដំបង​ ឈ្នះ​មេដាយ​សរុប​ ៣៩​គ្រឿង​ (មាស១០​ ប្រាក់​១២​ សំរឹទ្ធ​១៧)៕​

រូបភាពអគ្គនាយដ្ឋាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី