- 2023-09-12 04:01:06
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ មានមោទកភាពជាខ្លាំងចំពោះភាពរីកចម្រើន និងធនធានថ្នាល
- 2023-09-12 04:01:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ មានមោទកភាពជាខ្លាំងចំពោះភាពរីកចម្រើន និងធនធានថ្នាល
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា សម្ដែងភាពរីករាយ និងមោទកភាពជាខ្លាំងចំពោះការរីកចម្រើនរបស់ក្រុមតេក្វាន់ដូ ITF ពិសេសធនធានថ្នាលតែម្ដង។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានឲ្យដឹងថា ឯកឧត្ដមមានចិត្តសប្បាយរីករាយជាខ្លាំងដែលឃើញពីភាពរីកចម្រើនរបស់ក្រុមតេក្វាន់ដូ ITF នៅពេលនេះ។ ពិសេសនោះគឺធនធានថ្នាលដែលកំពុងមានជាច្រើននាពេលបច្ចុប្បន្ន ដែលទាំងនេះបង្ហាញពីភាពរីកចម្រើនជាការបន្តវេនពីរៀមច្បងផងដែរ។
ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា ភាពរីកចម្រើនទាំងនេះគឺបានមកពីការខំប្រឹងប្រែងរបស់លោកគ្រូៗថ្នាក់ដឹកនាំសហព័ន្ធ។ ដោយសារតែការប្រកាន់ភ្ជាប់វិន័យតឹងរ៉ឹង និងការហ្វឹកហាត់ប្រកបដោយគុណភាពទើបធ្វើឲ្យសហព័ន្ធមានភាពរឹងមាំ និងរីកចម្រើនខ្លាំងបែបនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រកន្លងមក ដូច្នេះសូមបន្តជួយជ្រោមជ្រែងដល់សហព័ន្ធបន្ថែមទៀត ពិសេសយកចិត្តទុកដាក់ថែរក្សាចំពោះធនធានកីឡាករខ្មែរដែលមាននៅក្នុងស្រុកស្រាប់បែបនេះ។
បញ្ជាក់ដែរថា ការថ្លែងឡើងរបស់ឯកឧត្ដម កែវ រ៉េមី នេះគឺនៅក្នុងពិធីបិទការប្រកួតប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិ។ កីឡាតេក្វាន់ដូ ITF ត្រូវបានដាក់បញ្ចូលឲ្យប្រកួតផងដែរក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យម ឆ្នាំ២០២៣ នេះក្នុងចំណោម ១២ប្រភេទកីឡាផ្សេងទៀត៕
វីដេអូសង្ខេបរបស់សហព័ន្ធ ITF៖