
- 2023-09-04 07:40:04
- កីឡាផ្សេងៗ
រដ្ឋលេខាធិការក្រសួងអប់រំ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាបង្ហាញពីសាមគ្គីភាព និងភាពរីកចម្រើនផ្នែកកីឡា
- 2023-09-04 07:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋលេខាធិការក្រសួងអប់រំ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាបង្ហាញពីសាមគ្គីភាព និងភាពរីកចម្រើនផ្នែកកីឡា
ចន្លោះមិនឃើញ
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម វ៉ាត់ ចំរើន ការប្រកួតកីឡាសិស្សមធ្យមសិក្សានេះគឺបង្ហាញពីការចេះសាមគ្គីគ្នា ការធ្វើការជាក្រុម និងភាពរីកចម្រើនលើវិស័យកីឡានៅកម្ពុជា។
ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើងនៅថ្ងៃបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថា ការចូលរួមពីសំណាក់សិស្សនៅពេលនេះគឺជាការសហការរួមគ្នាកំណែទម្រង់ស៊ីជម្រៅក្នុងការជំរុញអភិវឌ្ឍន៍ឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ឯកឧត្ដមក៏ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ប្រតិភូកីឡាទាំងអស់ដែលបានដឹកនាំសិស្សមកចូលរួមព្រឹត្តិការណ៍នេះ។
អ្នកជំនាញផ្នែកកីឡាខាងលើបន្ថែមទៀតថា ការប្រកួតនេះដែរគឺមិនមែនផ្ដោតសំខាន់លើលទ្ធផលចាញ់ឈ្នះនោះទេ ពោលជាការបង្ហាញពីការចេះសាមគ្គីគ្នា ការចេះសហការធ្វើការជាក្រុមរបស់សិស្សៗកម្រិតមធ្យមសិក្សា។ ការលេងកីឡាធ្វើឲ្យមនុស្សម្នាក់ៗមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងប្រាជ្ញាឈ្លាសវៃផងដែរ។
បញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នេះគឺធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ការប្រកួតនេះមាន ១២ប្រភេទកីឡា និងត្រូវជា ១០៥វិញ្ញាសា។ សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ៣២៥៧នាក់៕