- 2023-08-29 05:24:21
- កីឡាផ្សេងៗ
សហព័ន្ធបាញ់កាំភ្លើង៖ អនុវត្តន៍គោលដៅអភិវឌ្ឍន៍សមត្ថភាពដោយបញ្ជូនកីឡាករទៅប្រកួត Bali IPSC OPEN
- 2023-08-29 05:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាញ់កាំភ្លើង៖ អនុវត្តន៍គោលដៅអភិវឌ្ឍន៍សមត្ថភាពដោយបញ្ជូនកីឡាករទៅប្រកួត Bali IPSC OPEN
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដែលដឹកនាំដោយប្រធានថ្មីគឺឯកឧត្ដម សុខ ពុទ្ធិវុធ បានអនុវត្តន៍តាមគោលដៅចម្បងលើការអភិវឌ្ឍន៍ធនធានជាបណ្ដើរៗហើយតាមរយៈការបញ្ជូនកីឡាករ ១២នាក់ប្រកួតពានរង្វាន់ Bali IPSC OPEN 2023 level3 កាលពីថ្ងៃទី២៦ សីហា កន្លងទៅថ្មីៗនេះ។
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ឯកឧត្ដម សុខ ពុទ្ធិវុធ បានលើកឡើងថា គោលដៅចម្បងៗរបស់សហព័ន្ធនៅអាណត្តិថ្មីនេះគឺបន្តពង្រឹងសាមគ្គីផ្ទៃក្នុងពិសេសយកចិត្តទុកដាក់ផលិតធនធានកីឡាករគ្រប់វ័យប្រកបដោយសក្ដានុពលដើម្បីធានាបាននូវការអភិវឌ្ឍន៍ឲ្យបានលឿនដូចបណ្ដាប្រទេសផ្សេងៗ។ ដូច្នេះការចូលរួមក្នុងវិធីប្រកួតផ្សេងៗជារឿងសំខាន់សម្រាប់កីឡាករទទួលបានបទពិសោធថ្មី និងពង្រឹងចំណុចខ្វះខាតផ្សេងៗដែលបានពីការចូលរួមទាំងនោះ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករចំនួន ១២នាក់ទៅចូលរួមការប្រកួត Bali IPSC OPEN 2023 level3 នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតអន្តរជាតិនេះដែរធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៣៩០នាក់មកពី១២ប្រទេស៕