
- 2023-08-16 05:48:13
- កីឡាផ្សេងៗ
អគ្គនាយកដ្ឋានកីឡា៖ ធ្វើពិធីសំណេះសំណាល និងធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារវិស័យអប់រំកាយ និងកីឡាអគ្គនាយកដ្ឋានកីឡា
- 2023-08-16 05:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកដ្ឋានកីឡា៖ ធ្វើពិធីសំណេះសំណាល និងធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារវិស័យអប់រំកាយ និងកីឡាអគ្គនាយកដ្ឋានកីឡា
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានកីឡាបានធ្វើពិធីសំណេះសំណាល និងធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារវិស័យអប់រំកាយ និងកីឡាក្រោមអធិបតីភាពឯកឧត្ដម ស សុខា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។
ឯកឧត្ដម អ៊ុក សិទ្ធិជាតិ បានឲ្យដឹងថា អគ្គនាយកដ្ឋានកីឡារៀបចំកម្មវិធីសំណេះសំណាល មានការចូលរួមពីមន្ត្រីរាជការអង្គភាពជំនាញទាំង៦ចំណុះអគ្គនាយកដ្ឋានកីឡាអង្គភាពពាក់ព័ន្ធ និងក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំយុវជន និងកីឡាសរុបចំនួន ១១០រូប។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ស សុខា រដ្ឋលេខាធិការទទួលបន្ទុក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដាំផ្ញើដើម្បីបន្តជំរុញការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឱ្យកាន់តែរីកចម្រើន និងមានចេរភាព មុននឹងឯកឧត្ដមបណ្ឌិតចាកចេញទៅកាន់តួនាទីថ្មីបន្តវេន ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
កាយវិការដ៏ល្អប្រពៃប្រកបដោយគុណធម៌នាពេលនេះ ជាការលើកទឹកចិត្តទាំងអស់គ្នាដែលជាមន្ត្រីគ្រប់គ្រង មន្រ្តីរដ្ឋបាល មន្ត្រីបច្ចេកទេសឱ្យខិតខំបំពេញការងារទ្វេឡើងថែមទៀត៕