
- 2023-08-02 07:24:14
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រមូលថវិកាមួយចំនួនជួយព្រឹទ្ធាចារ្យ សាន គឹមស៊ាន សម្រួលដល់ការព្យាបាលជំងឺ
- 2023-08-02 07:24:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រមូលថវិកាមួយចំនួនជួយព្រឹទ្ធាចារ្យ សាន គឹមស៊ាន សម្រួលដល់ការព្យាបាលជំងឺ
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលមានលោកឧកញ៉ា សៅ សេងហាក់ រួមនិងថ្នាក់ដឹកនាំមួយចំនួនទៀតបានប្រមូលថវិការួមគ្នាបានមួយចំនួនជួយដល់លោកព្រឹទ្ធាចារ្យហាប់គីដូ និងគុនល្បុក្កតោ សាន គឹមស៊ាន ដើម្បីសម្រួលដល់ការព្យាបាលជំងឺ។
នេះបើតាមការឲ្យដឹងពីលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ដោយឃើញលោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានជំងឺជាប់ខ្លួនហើយត្រូវពិនិត្យព្យាបាលផងនោះគឺប្រធានសហព័ន្ធ អនុប្រធាន និងសមាជិកប្រតិបត្តិមួយចំនួនប្រមូលបានថវិកាសរុប ៦២៥ដុល្លារ។ ដែលថវិកានេះគឺបានប្រគល់ជូនលោកព្រឹទ្ធាចារ្យរួចរាល់ផងដែរដើម្បីប្រើប្រាស់សម្រួលដល់ការព្យាបាលផ្សេងៗ។
បញ្ជាក់ដែរថា ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ជាស្ថាបនិកក្បាច់គុនល្បុក្កតោល្បីឈ្មោះរបស់កម្ពុជាដែលក្នុងស្រទាបក្បាច់គុនគេសុទ្ធសឹងតែស្គាល់ពីស្នាដៃ និងការអភិរក្ស អភិវឌ្ឍន៍ក្បាច់គុនរបស់ខ្មែរ។ លោកព្រឹទ្ធាចារ្យក៏ជាស្ថាបនិកមួយដែលនាំក្បាច់គុនហាប់គីដូចូលក្នុងកម្ពុជាផងដែរកាលពីជំនាន់មុន៕